អង្គការ​សកល​កូរ៉េ​ប្រចាំ​កម្ពុជា​ចែក​អំណោយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អង្គការ​គាំពារ​សកល​របស់​សាធារណរដ្ឋ​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​វេទិកា​ដើម្បី​ចែក​អំណោយ​ជា​អង្ករ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​មកពី​១០​ឃុំ​សង្កាត់ ក្នុង​ក្រុង​បាត់ដំបង ដោយ​មានការ​ឧប្បត្ថម​គាំទ្រ​តាមរយៈ​ព្រះវិហារ ប៊ុន ដាង ជួង​អាង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម​។ ពិធី​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០៦ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​សួន​នាគ​បាញ់​ទឹក ក្នុង​ក្រុង​បាត់ដំបង ក្រោម​វត្តមាន​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ព្រមទាំង​មន្ត្រី​សាលាក្រុង​ផងដែរ​។​
​លោក ចុង ក្វាង​ស៊ូ ប្រធាន​អង្គការ​គាំពារ​សកល​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ដែល​បាន​សហការ​ក្នុងការ​សម្របសម្រួល​ក្នុង​វេទិការ​នេះ​បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ​លោក​បន្តថា​អង្គការ​នេះ​មាន​ទិសដៅ​ជួយ​បំរើ​ផ្នែក​សេវា​សុខភាព​នៅ​កម្ពុជា​តាំងពី​កំឡុង​ឆ្នាំ​២០០៥​មក​ម្លេះ​។ នៅក្នុង​អង្គ​វេទិកា​នេះដែរ​ក៏មាន​សម្តែង​សិ​ល្បះ​របស់​សាធារណរដ្ឋ​កូរ៉េ និង​សិល្បៈ​ផ្នែក​របាំ​របស់​កម្ពុជា​ដើម្បី​ចែកជូន​ជា​ចំណី​ចក្ខុ​ដល់​ប្រជាពលរដ្ឋ​ទស្សនា​យ៉ាង​សប្បាយ​ក្រៃ​លេង​។​
​លោក ច័ន្ទ សុផល បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​កា​រ​ជា​មនុ​ស្សធរ​ចំពោះ​កម្ពុជា​ពី​សំណាក់​សាធារណរដ្ឋ​កូរ៉េខាងត្បូង​តាមរយៈ​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​សង្ឃឹមថា​អង្គា​នេះ​នៅតែ​បន្ត​ភាពជា​មនុ​ស្សធរ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើ​បន្ថែម​ទៀតហើយ​ក្នុងនាម​អាជ្ញាធរខេត្ត​ស្វាគមន៍​រាល់​សកម្មភាព​មនុ​ស្សធ​រ​របស់​អង្គការ​មួយ​នេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​អង្គការ​ដដែល​នេះ​នៅ​ថ្ងៃទី​០៧ ខែកកដា​នេះ​បាន​ចុះ​ចែក​ថ្នាំពេទ្យ​ដល់​អ្នក​ផ្ទុកមេរោគ​អេ​ដន៍​នៅ​ឃុំ​រការ​ដោយ​អ្នក​ជម្ងឺ​ម្នាក់ៗ​បានទទួល​ថ្នាំ​ចំនួន​០១​ឃី​ត​បន្ទាប់​ពីនេះ​នៅ​ថ្ងៃទី​០៨​ខែកកដា​អង្គការ​នេះ​បន្ត​ចុះទៅ​ឃុំ​ឆ្នាលមាន់​ស្រុក​កោះ​ក្រឡ​ដើម្បី​ចែក​អង្គ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៦៥​គ្រួសារ​បន្ថែមទៀត​ដោយ​ក្នុង​១​គ្រួសារ​បានទទួល​៣០​គីឡូក្រាម​ដូចគ្នា​៕

2index3145