ដេញកាប់គ្នាដូចរឿងកុនផ្អើលពលរដ្ឋ និងសមត្ថកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩០៥​កម្ពុជា ថៃ​បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​២​ក្រុម​ជិះ​ម៉ូតូ ជាច្រើន​គ្រឿង​ប្រដេញ វាយ​កាប់​ចាក់​គ្នា សំណាងល្អ​ប៉ូលីស​បង្ក្រាប​ទាន់​ឃាត់ខ្លួន​២៤​នាក់​កាលពី​វេលា​ម៉ោង​៣.៣០​នាទី​ល្ងាច់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​P.R ១៧១​ស្ថិតនៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​អ្នកភូមិ​ទួល​ស្វាយបាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ក្រុម​ក្មេងៗ​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ដោយ​អ្នកខ្លះ​ដៃ​កាន់ដំបង អ្នកខ្លះ​ដៃ​កាន់​ដែក​បំពង់​ទីព និង​អ្នក​ខ្លះទៀត​ដៃ​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​។​អ្នកភូមិ​បានបញ្ជាក់​ថា បន្តិចក្រោយមក ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​បាន​ជិះ​ម៉ូតូ​ប្រដេញ​វាយ​កាប់​ចាក់​គ្នា​ដូច​ក្នុង​សាច់រឿង​ហុងកុង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ​តែ​សំណាងល្អ​បាន​ប៉ូលិស​បង្ក្រាប​ទាន់​កុំ​អី​មាន​អ្នកស្លាប់ និង​មាន​អ្នក​ដេក​គុក​។​
​លោក​វរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៩០៥​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ​បាន​ឲ្យ​ដឹងថា មុនពេល​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ ដោយបាន​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ដេញ​វាយ កាប់​ចាក់​គ្នា ភ្ញា​មៗ​នោះ​នោះ​លោក​បាន​បញ្ជា​កំលាំង ធ្វើការ​បង្ក្រាបបាន​ជាប​ន្ត​បន្ទាប់ មុន​ពេលធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​។​
​លោក​វរៈសេនីយ៍ឯក​បាន​បញ្ចា​ក់ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម មាន​មួយក្រុម​មកពី​តំបន់​អូរ​ស្មាច់​ក្រុង​សំរោង ជិះ​ម៉ូតូ​១១​គ្រឿង មាន​បក្ខពួក​១៤​នាក់ នឹង​មួយក្រុម​ទៀត​មកពី​ស្រុក​អន្លង់វែង​ជិះ​ម៉ូតូ​៧​គ្រឿង មាន​បក្ខពួក​១០​នាក់​។​សម​ត្ត​កិច្ច​ឃាត់ខ្លួន​២៤​នាក់ ក្នុងនោះ​ភាគច្រើន​មាន​អាយុ​ចាប់ពី​១៥​ទៅ​១៦​ឆ្នាំ នឹង​ដកហូត​បាន​ម៉ូតូ​១៨​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​២ ដែក​បំពង់​ទីប​១​ដើម​ប្រវែង​៨​តឹក ដែកថ្នាំងអំពៅ​១​ដើម​ប្រវែង​៦​តឹក​ទូ​ស័ព្ទ​ដៃ​២១​គ្រឿង លោក​បាន​កសាង​សំណុំរឿង ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម រួមទាំង​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

IMG-20160707-WA0012IMG-20160707-WA0010IMG-20160707-WA0011