ខេត្តមណ្ឌលគិរី៖រថយន្តលោតឆ័ត្រដឹកឈើ១គ្រឿង ឆេះម៉ត់ខណៈកំពុងបើកបោះពួយតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងដែនជំរកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា៦ និង៣០នាទីព្រលប់ ថ្ងៃទី០៧កក្កដា២០១៦។
អ្នកឃើញហេតុការណ៍អោយដឹងថា គេឃើញរថយន្តម៉ាកបាឡែន ពណ៌សំបកឪឡឹកខាងលើបោះពួយយ៉ាងលឿនមកពីស្រុកអូរាំង ថែមទាំងមានផ្ទុកឈើប្រណិតផងដែរ។ បន្តិចក្រោយមក គេឃើញមានផ្សែងហុយ រួចមានមនុស្សរត់ចេញពីក្នុងរថយន្តទាំងភ័យភិត ហើយក៏ស្ទុះស្ទារ ទាញឈើចេញពីក្នុងរថយន្ត ជំលៀសដាក់កន្លែងមានសុវត្ថភាពតែម្តង។ ប្រភពបញ្ជាក់ថារថយន្តខាងលើឆេះដោយមូលហេតុឆ្លងចរន្តភ្លើង។ ក្រោយកើតហេតុគេមិនបានឃើញមានសមត្ថកិច្ច និងមន្ត្រីជំនាញបរិស្ថាន ព្រមទាំងរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យកន្លែងកើតហេតុនោះទេ។
ទោះជាយ៉ាងណាឈើប្រណីតដែលមានម្ចាស់ឈ្មោះ នាថ ត្រូវបានជំលៀសចេញ ដោយសុវត្ថិភាព ចំណែករថយន្តរងគ្រោះ គឺត្រូវអណ្តាតភ្លើងឆាបឆេះសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ៕
បាឡែនដឹកឈើលោតឆ័ត្រឆ្លងចរន្តភ្លើងឆេះសល់តែគ្រោងឆ្អឹង