កាប់ដាច់ម្រាមដៃ៤ ពេលប៉ះសម្តីគ្នាក្នុងវង់ផឹកស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ក​ម្លាំ​នគរបាល​ខណ្ឌ​សែន​សុន​ចាប់ខ្លួន​បន្ទាប់ពី​កាប់​បុរស​ម្នាក់​នឹង​កាំបិត​បុ័ងតោ បណ្ដាល​ឱ្យដាច់​ម្រាមដៃ​អស់​៤ ដោយសារតែ​កើត​ទំនាស់ ក្រោយពេល​ស្រវឹងស្រា​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ផ្ទះជួល ក្នុងភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ សំនៀង ស្រស់ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន​។ រីឯ​ជនរងគ្រោះ​ឈ្មោះ មាន វាសនា អាយុ​២៤​ឆ្នាំ រងរបួស​ដាច់​ម្រាមដៃ​អស់​៤​ម្រាម​។ ប្រភព​បញ្ជាក់ថា បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​បាន​កាំបិត​បុ័ងតោ​មួយ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1