ដោយ៖ឡុង សារេត
ខេត្តកំពត៖ថ្មីនេះក្រុមប្រជាពលរដ្ឋចាទអ្នកស្រីលឹម មួយ ថាយកផ្លូវជាតិលេខ៣១មកធ្វើជាចំណតរថយន្តតាត់ស៊ីដែលមានមានទីតាំងស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំព្រៃក្រឡាខាងលិច ស្រុកបន្ទាយមាសខេត្តកំពត។
ប្រភពព័ត៌មានពីប្រជារដ្ឋរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា អ្នកស្រីលឹម មួយ យកផ្លូវជាតិលេខ៣១ មកធ្វើជាចំណតរថយន្តតាក់ស៊ី ដោយរថយន្តទាំងនោះចតនៅលើចិញ្ចើមផ្លូវជាតិយ៉ាងអនាធិបតេយ្យទាំងសងខាងមុខផ្ទះប្រជាពលរដ្ឋមុខបេនឡានខាងលើបណ្តាលអោយផ្លូវតូចចង្អៀត។ ចំណែកដីបរិវេណបេនឡានវិញ បែរជាដាក់ឲ្យក្រុមប្រជាពលរដ្ឋយកត្រី សាច់ជ្រូក និងបន្លែគ្រប់មុខយកមកលក់នៅ ទៅវិញ។
អ្នកស្រី លឹម មួយ ប្រធានផ្សារទូកមាសស្រុកបន្ទាយមាសខេត្តកំពតជុំវិញករណីប្រជាពលរដ្ឋចោទប្រកាន់ខាងលើមេគង្គប៉ុស្តិ៍ទូរស័ព្ទទៅសុំការបំភ្លឺដោយតេចូលជាច្រើនដង តែពុំមានអ្នកលើកទទួល។
ដោយឡែកលោក មួង នឿន អភិបាលស្រុកបន្ទាយមាសបានមានប្រសាសន៍ថា បើមានផ្សារត្រី និងបន្លែលក់នៅលើផ្ទៃដីបរិវេណបេនឡានមែនលោកនឹងមានវិធានការទៅលើប្រធានផ្សារ និងអ្នកយកភាស៊ីបេនឡានខាងលើ៕