ខេត្តរតនគិរី៖ពលរដ្ឋថា មេឈ្មួញឈើដ៏ល្បីឈ្មោះ និងមានឥទ្ធិពលដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី មិនហ៊ានប៉ះនោះមានលំនៅដ្ឋានភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្ត។
បើតាមសេចក្ដីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្រុងបានលុងខេត្តរតនគិរីស្ទើរគ្រប់ៗគ្នាតែងតែកោតសសើរទៅលើមេឈ្មួញទាំងពីរនាក់ប្ដីប្រពន្ធនោះថា ទោះបីប្រទេសជាតិយើងឥឡូវនេះសម្ដេចតេជោ ហ៊ុនសែន បានដាក់បញ្ជាដ៏ក្ដៅគគុក និងប្រគល់ដាវអាជ្ញាសឹកទៅឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បង្ក្រាបនិងទប់ស្កាត់ឲ្យទាល់តែបាននូវបទល្មើសព្រៃឈើដែលកំពុងរងនូវកាកាប់បំផ្លាញយ៉ាងរង្គាលនោះ។ តែដោយឡែកគេសង្កេតឃើញ មេឈ្មួញទាំងពីនាក់ប្ដី ប្រពន្ធរូបនេះនៅតែបន្តដឹកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃយ៉ាងរលូនដោយធ្វើដំណើរចេញពីស្រុក វ៉ឺសៃ។ ប្រភពបន្តថា ឈ្មួញ២នាក់ប្តីប្រពន្ធនេះបានទិញឈើដែលប្រជាពលរដ្ឋលួចចូលកាប់នៅក្នុងតំបន់អភិរក្សសត្វតូច និងឧទ្យានជាតិវិរៈជ័យដែលជាតំបន់ហាមឃាត់ ។
បើតាមសម្ដីរបស់មន្ត្រីដែលមានឋានៈតូចតាចបានបង្ហើបឲ្យដឹងថា សព្វថ្ងៃកំលាំងជំនាញគ្រប់ជំនាញតែងតែទទួលបានលាភសក្ការៈ រឺថាជាប្រាក់ខែពីលោកទូច និងចែណាតប្រចាំខែអស់ហើយ ដោយតាមធំ តាមតូច។ ប្រភពបញ្ជាក់ថា បើអ្នកធំៗចាប់ពី៥០០០ដុល្លារមក៣៥០០ដុល្លារ បើមន្ត្រីល្មមៗចាប់ពី២០០០ដុល្លារចុះមក១៥០០ដុល្លារ ដូច្នេះហើយបើពលរដ្ឋណាឃើញរថយន្ដដឹកឈើរបស់លោកទូចនិងចែណាត រឺក៏អ្នកសារព័ត៌មានណារាយការណ៍យ៉ាងណាក៏ដោយ ក៏គ្មានជំនាញណាមួយចេញមុខមកបង្ក្រាបនោះទេ ទោះបីបើកកាត់ក្រុងទាំងថ្ងៃក៏ដោយ៕
ឈ្មួញសម្រុកដឹកឈើ គ្រាដែលសមត្ថកិច្ចជំនាញសម្ងំទទួលលាភសក្ការៈ