បាត់ដំបង៖ហេតុការណ៍ដ៍កម្រជួបប្រទះបានកើតឡើងទៅលើកញ្ញាម្នាក់ឈ្មោះ រិម ស្រីនឿន អាយុ២៧ មុនពេលកើតហេតុបានទៅសារប្រមូលមុងភួយនៅតូបលក់ឥវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះធំដែលក្រុមអ្នកចាក់មីក្រូបានតខ្សែភ្លើងចូលដើម្បីដាក់កង្ហារអោយបងប្អូនមកចូលរួមពិធីរៀបការ។
ហេតុការណ៍នេះបានកើតឡើងនៅព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ឋិតនៅក្នុងភូមិបឹងចែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពេលកើតហេតុជនរគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់បាត់ដំបង ហើយក្រុមគ្រូពេទ្យបានពិនិត្យហើយអះអាងថាស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារមិនអស់ចិត្តបានដឹកត្រឡប់ទៅផ្ទះវិញប្រើពិធីសង្គ្រោះបូរាណដោយយកជនរងគ្រោះទៅគាប់ និងដីខ្សាច់ ប៉ុន្តែការប្រឹងប្រែងនេះមិនទទួលបានលទ្ធផលឡើយ។
យោងតាមសាច់ញាតិកូនកម្លោះនៅខេត្តបាត់ដំបងបានអោយដឹងថា: បន្ទាប់ពីហេតុអាក្រក់កើតឡើងក្នុងថ្ងៃចូលរោងនេះ ម្ចាស់សម៉ីកូនកម្លោះ កូនក្រមុំព្រមទាំងក្រុមគ្រួសារបានសម្រេចផ្អាកពិធីមង្គលការរបស់បងស្រីជនគ្រោះជារៀងរហូត ហើយបានបង្វែរម្ហូបអាហារក្នុងថ្ងៃចូលរោងការនេះទៅជាម្ហូបពិធីបុណ្យសាកសពវិញ៕
ឆក់ខ្សែភ្លើងស្លាប់ក្នុងថ្ងៃរៀបការបងស្រី គ្រួសារបង្វែរម្ហូបការជាម្ហូបបុណ្យសពវិញ