រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលជាតិ បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់មនុស្ស២៣នាក់ (ស្រី៣នាក់) ក្នុងនោះមានមុខសញ្ញាជួញដូរ១៦នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតមេតំហ្វេតាមីន(ice) ៩៤៣.៣៤ក្រាម និង៣៦កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន៣នាក់, នគរបាលកំពង់ស្ពឺ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលបន្ទាយមានជ័យបង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់ និងនគរបាលស្ទឹងត្រែងបង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕