ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​១១​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ខណៈ​១០​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ដែល​កើតឡើង​ចំនួន​៧​លើក (​យប់​៤​លើក​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, កត្តា​យានយន្ត​១​លើក​។​
​ជាមួយគ្នា​នោះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,០៤៧​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៤៤២​គ្រឿង និង​ពិន័យ​សរុប ១,៦០៥ គ្រឿង ៕

1