លួងលោម​ឲ្យ​១០០​ដុល្លារ​សុំ​រួមភេទ នាង​មិន​ព្រម​ចាប់រំលោភ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ បន្ទាប់ពី​ចាប់បង្ខំ​នារី​បម្រើ​ការងារ​ជាមួយ​រំលោភ​រហូត​គំរាម​បាញ់​សម្លាប់ចោល តែ​នាង​មិន​ព្រម ហើយក៏​រត់ទៅរក​បង​ប្អូន​ឲ្យ​ជួយ ប្តឹងទៅ​សមត្ថកិច្ច ចុះមក​ឃាត់ខ្លួន​បាន​ភ្លាមៗ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្បែរ វិទ្យា​ល័​ល​ពោធិ៍ចិនតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ ស ស ខ អាយុ​១៩​ឆ្នាំ មុខរបរ​វិច​ខ្ចប់​ចាន​អនាម័យ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ដោយឡែក​ជនសង្ស័យ​ឈ្មោះ ឈឿន បូ​អាយុ ៣៧​ឆ្នាំ មុខរបរ​បើកឡាន ដឹក​ចាន​អនាម័យ​ស្នាក់​ផ្ទះជួល ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភព​បញ្ជាក់ថា មុនពេល​កើតហេតុ នារី​រងគ្រោះ​ទើបបាន​ធ្វើការ​១​ថ្ងៃ​ជិះឡាន​ជាមួយ ជនសង្ស័យ ដើរ​ដាក់​តាម​រោងការ និង​រោងបុណ្យ ខណៈដែល​ទៅដល់​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​ស្រាប់តែ ជនសង្ស័យ​និយាយ​លួងលោម​នារី រងគ្រោះ​ដោយ​ឲ្យ​លុយ ១០០​ដុល្លារ បើ​ព្រម​ដេក​ជាមួយ​គេ​។​
​ដោយ​នាង​មិន​យល់ព្រម​សង្ស័យ ក៏​ចាប់​នាង​នៅក្នុង​ឡាន​តែម្តង ហើយ​នារី​នោះ​ប្រឹង​រើបំរះ​រួច ក៏​បើកទ្វារ​ឡាន​រត់​រួច ហើយ​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់មក​ផ្ទះជួល​វិញ ប្រាប់​បងប្អូន​ឪពុកម្តាយ ហើយ​ជនសង្ស័យ​បើកឡាន​ដេញ តាម​មក​កន្លែងកើតហេតុ​ខាងលើ ក៏ត្រូវ​បងប្អូន​របស់​នាង​ចាប់វាយ​រួច បញ្ជូនមក​សមត្ថកិច្ច​ចាត់ការ តាម​នីតិវិធី​តែម្តង​៕

fn-2016-07-15-09-51-24-0fn-2016-07-15-09-51-25-2