តំណាងរាស្ត្រ CNRP នឹងចូលរួម​ប្រជុំ​រឿង​ដក​អភ័យឯកសិទ្ធិ តំណាងរាស្ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៥ កក្កដា​ថា “​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខ ដើម្បី​ស្តាប់​ការពន្យល់​ពី​លក្ខណៈ ដែល​ក្រសួងយុត្តិធម៌​បានស្នើ​ឲ្យ សភា​បើក​កិច្ច ប្រជុំ​លើក​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាងរាស្ត្រ​២​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ការ​ថ្លែង​ដូច្នេះ របស់លោក យ៉ែម បុញ្ញឫទ្ធិ គឺ​បន្ទាប់ពី​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានដាក់​លិខិត ស្នើសុំ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លើក​អភ័យ​ឯក​សិទ្ធ អ្នកតំណាងរាស្ត្រ ២​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​៕

9b2af7357383900aec64f59e64307087