រថយន្ត​ដឹក GAS LPG បុក​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បាក់​ជាង​២០​កង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​​រាជធានី​ភ្នំពេញ​៖​រថយន្ត​ដឹក Gas LPG ប្រភេទ​សណ្តោង​មួយគ្រឿង​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់​ជាង​២០​កង់ និង​ជ្រុល​ទៅបុក ក្បាល​បូមទឹក​ដែល​ដាក់​តាមផ្លូវ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ថែមទៀត បណ្តាល​ឲ្យ​ធ្លាយ​ទឹក​ហូរ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​ម៉ោង​១២ និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ក្បែរ​ក្រុមហ៊ុន smart ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក GAS LPG មួយគ្រឿង​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2881 បើតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិស​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង បណ្តាល​ឲ្យ​បាក់​អស់​ជាង​២០​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក ក្បាល​រ៉ូ​បី​ណេ​បូមទឹក សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ បណ្តាល​ឲ្យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ និង​ជ្រុល​ទៅបុក​ផ្ទប់​សួនផ្កា​ក្រុមហ៊ុន SiNo បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូ​ត​ខាត ទៅមុខ​លែងរួច​។​
​បន្ទាប់មក​អ្នកបើកបរ​បាន​រត់ចេញ ពី​កន្លែងកើតហេតុ​បាត់ ដោយ​បន្សល់ទុក​រថយន្ត​តែប៉ុណ្ណោះ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់ កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅខាង​អង្គភាព​អគ្គិភ័យ ឲ្យ​បិត​ទឹក និង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង មក​វាស់វែង​យក​រថយន្ត ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​៕

13781798_1629972870650411_7260306101227149009_n13716162_1629972940650404_1608911785342649700_n13775834_1629972883983743_2952538230741289023_n