សភាច្រោនចោលសំណើរបស់ក្រសួងយុត្តិធម៌ពីលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បានសម្រេច​ច្រានចោល​របៀបវារៈ​ដែល​ស្នើឱ្យ​រដ្ឋសភា លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​២​រូប ហើយ​ចាត់ចែង​ឱ្យ​គណៈកម្មការ​ទី​៦ ពន្យល់​ដល់​ក្រសួងយុត្តិធម៌ និង​តុលាការ​អំពី​រឿងនេះ​។
​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ឡេង ប៉េងឡុង បាន​អះអាងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មាធិការ​ទី​៦ ដែល​ដឹកនាំ​ដោយ លោក ប៉ែន បញ្ញា ពន្យល់​ដល់​ក្រសួងយុត្តិធម៌​វិញ ជុំវិញ​សេចក្តីសម្រេច​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ក្រសួងយុត្តិធម៌ បាន​បញ្ជូន​សំណើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្នើឱ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប ក្នុងនោះ​មាន លោក តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​លោក ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ដើម្បីឱ្យ​តុលាការ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕

fn-2016-07-18-11-55-30-1