ខេត្តស្វាយរៀង៖ផ្ទះពលរដ្ឋនៅស្រុកស្វាយជ្រំខេត្តស្វាយរៀងចំនួន១៣ខ្នងរងការដួលរលំរៀបស្មើដីខូចខាតយ៉ាងរណំដដោយសារធ្លាក់ភ្លៀងមួយមេធំលាយឡំខ្យលកន្ក្រាក់ជាមួយនិងផ្គររន្ទះផងនោះមានផ្ទះបងប្អូនប្រជាពលរដ្ឋដួលរលំនិងប៉ើងដំបូល។ ហេតុការណ៍ខ្យល់កន្ត្រាក់បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នៅស្រុកស្វាយជ្រំតែងម្តង។
បើតាមប្រភពពីមន្ត្រីសាលាស្រុកស្វាយជ្រំបានឱ្យដឹងថា៖ហេតុការណ៍ខ្យល់កន្ត្រាក់មិនបង្កឱ្យពលរដ្ឋណាម្នាក់ទទួលរងរបួសរឺស្លាប់នោះឡើយ។ ប្រភពបន្តថា គ្រាន់តែផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងរងការដួលរលំទាំងស្រុងនិង១របើកដំបូលហើយដើមឈើមួយចំនួនរងការដួលរលំផងដែរ។ ប្រភពបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះដែរបានបង្កឱ្យពលរដ្ឋទាំង១៣គ្រួសារប្រឈមខ្វះទីជម្រក គ្រាដែលនៅខេត្តស្វាយរៀងក្នុងរយៈពេលប៉ុន្មាថ្ងៃចុងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាតែម្តង ។
ប្រភពដដែបននឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះនោះមានឃុំឈើទាល៩ខ្នង ឃុំក្រោលគោ៣ខ្នង និងឃុំគោកព្រីង១ខ្នង។ អាកាសធាតុបានប្រែប្រួលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទាំងនៅប្រទេសកម្ពុជា ក្នុងតំបន់ និងពិភពលោក៕
ផ្ទះពលរដ្ឋ១៣ខ្នងនៅស្រុកស្វាយរជ្រំត្រូវខ្យល់កន្រា្តក់បក់បោកបណ្តាលខូចខាត