ស្ត្រី​ក្រីក្រ​ម្នាក់​ឆ្លងទន្លេ​លើ​ចិញ្ចើមផ្លូវ ខណៈ​ឈឺពោះ​មក​ពេទ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2016 ក+ ក-

ខេត្តរតនគិរី​៖​ស្ត្រី​គ្រួសារ​ក្រីក្រ​ម្នាក់​ឆ្លងទន្លេ​លើ​ចិញ្ចើមផ្លូវ ខណៈ​ឈឺពោះ​ធ្វើដំណើរ​មក​មន្ទី​ពេទ្យ​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។​
​បន្ទាប់ពី​ទ​ទូល​បាន​ព័ត៌មាន​ប្រជាពលរដ្ឋ​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្តរតនគិរី​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ទាំង​កូន​និង​ម្តាយ​។​
​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី លោក វេជ្ជបណ្ឌិត ហ៊ីង ផាន​សុគន្ធា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​នេះ​ថា​ស្ត្រី​ខាងលើ​ផុត​គ្រោះថ្នាក់​ហើយដោយ​ក្រុមគ្រូពេទ្យ​បាន​យកចិត្ត​ដាក់​មើលថែរក្សា​ដោយ​មិន​គិត​កំរៃ​សេវា​អ្វី​នោះទេ​។​
​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ស្ត្រី​រូបនោះ​មានឈ្មោះ​ជុំ សំអាត អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​មាន​ប្តី​ឈ្មោះ​លី ចំរើន អាយុ​៤២​ឆ្នាំ មានកូន​ទី​៤ ប្រុស​ទំ​ម្ង​ន់​២.២​ខាំ​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្រោម​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​៕

Untitled-1