ខេត្តបន្ទាយមានជ័យ៖កម្មករអូសរទេះ១ក្រុម បាននាំគ្នាតវ៉ា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រឿងសន្តិសុខថៃ ចាប់រទេះរបស់ពួកគាត់ យកទៅទុកចោលរាប់ខែឆ្នាំ ហើយមិនព្រមប្រគល់ឲ្យម្ចាស់រទេះលើកគ្នាតវ៉ាបែបនេះ កាលវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ោត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីកម្មករម្នាក់និយាយប្រាប់ថា៖រឿងរ៉ាវបានពួកគាត់តវ៉ាសន្តិសុខថៃ (យ៉ាម) បានចាប់រទេះពួកគាត់ ទៅទុកចោលដោយគ្មានមូលហេតុ អស់រយ:ពេលជាច្រើនខែឆ្នាំខណះអ្នកខ្លះ បានរត់ទៅប្តឹង មន្ត្រីពាក់ព័ន្ធ ឲ្យជួយអន្តរគន៍ បានត្រឹមតែម្តងឬជា២ដង ប៉ុណ្ណោះ ។
ប្រភពបន្តថា សន្តិសុខថៃ (យ៉ាម) ដែលបានចាប់រទេះ របស់ក្រុមកម្មករខ្មែរ យកទៅទុកនោះ ហាក់បីដូចជា ប្រកាន់បក្ខពួក ធ្វើតាមទំនើងចិត្ត មិនខ្វល់ពីផលប៉ះពាល់ ការរកស៊ីនិងជីវភាព គ្រួសាររបស់គេនោះទេ ហើយករណីនេះ មន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែន នៃប្រទេសទាំង២ ហាក់មិនអើពើរចំពោះ ក្រុមកម្មករអូសរទេះខ្មែរ ដែលជាជនរងគ្រោះ នោះឡើយ ។
ទោះបីជាយ៉ាងណា ខណៈពេលកំពុងផ្ទុះការតវ៉ា នៅចំណុច ច្រកទ្វារព្រំដែន អន្តរជាតិអន្តរជាតិប៉ោយប៉ែត គេឃើញមន្ត្រីនគរបាល ប្រចាំច្រកទ្វារនោះ ចេញមកធ្វើការដោះស្រាយ ដោយស្នើរសុំឲ្យ ក្រុមកម្មករអូសរទេះ បញ្ឈប់ការតវ៉ា រួចទុកពេលឲ្យ មន្ត្រីកម្ពុជា ចំនួន២ទៅ៣ថ្ងៃ ក្នុងការទាក់ទង រកដំណោះស្រាយ ជាមួយភាគីថៃ ដើម្បីផ្តល់យុត្តិធម៌ ជួនពួកក្រុមកម្មករអូសរទេះ បានសម្រេចចិត្ត រំសាយការតវ៉ា ហើយនាំគ្នាត្រឡប់ទៅលំនៅដ្ឋាន រៀងៗខ្លួន ៕