លោក អ៊ូ វីរៈ មិន​គាំទ្រ​លោក សម រង្ស៊ី រឿង​ទាមទារ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​សម្រាប់​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក អ៊ូ វីរៈ បាន​សរសេរ​លើ face book នាពេល​ថ្មីៗ នេះ ដោយបាន​រិះគន់​និង​មិន​គាំទ្រ លោក សម រង្ស៊ី ដែល​បានទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​។ ទន្ទឹម​នោះ​លោក​ក៏បាន​រិះគន់​ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​ចោទប្រកាន់​គណបក្សកាន់អំណាច នៅ​ពី​ខ្នង​ក្រោយ​ការសម្លាប់​លោក កែម ឡី ជា​រឿង​ខុសឆ្គង​។​
​លោក អ៊ូ វីរៈ បានសរសេរថា គណបក្សប្រឆាំង​ក្រោម​ការដឹកនាំ​របស់ លោក សម រង្ស៊ី [​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​] ហើយ​ត្រូវតែ​ធ្វើការ​កែទម្រង់​តាម​ប្រជាធិបតេយ្យ ពិតប្រាកដ ដោយ​មិនត្រូវ​បន្ត​ដឹកនាំ តាម​វប្បធម៌​អត្តនោម័ត​នោះទេ​។ លោក សម រង្ស៊ី ខ្វះ​ភាពជា​អ្នកដឹកនាំ ហេតុ​ដូច្នេះហើយ ទើប​កម្លាំង​ប្រឆាំង​មិនអាច​រួបរួម​បាន​។ លោក​បាន​បន្ត​និយាយថា សូម្បី​ខ្លួន​លោក​ផ្ទាល់​ក៏​រងគ្រោះ ដោយសារ​ការ​ចោទ​លាប​ពណ៌​ពី​លោក សម រង្ស៊ី នេះដែរ​៕

fn-2016-07-22-13-00-34-0