ខេត្តព្រៃវែង៖លោក ឃ្លោក ពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងខេត្តព្រៃវែងបានចេញដីកាបង្កាប់ឱ្យចាប់ខ្លួន ឈ្មោះ ឡុច វិរៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខូថែលរស់នៅភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដាក់ពន្ធនាគារខេត្តព្រៃវែង តាមមាត្រា៣៥៣.៣៥៦.នៃក្រមព្រហ្មទណ្ឌ ត្រូវបានឈ្មោះ ម៉ៅ សេរីវឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិត្រពាំងឈូក សង្កាតទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្តឹងចោទថាជាចោរលួចអាគុយ របស់ក្រុមហ៊ុនស្មាតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ពេលយប់នៅចំណុច បង្គោលអង់តែន ភូមិព្រៃកំពែង ឃុំ ព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែងនៅពេលយប់បាត់អស់ចំនួន៤៨គ្រាប់។
បើតាមគំណត់ហេតុសមត្ថកិច្ចបញ្ចាក់ថា ឈ្មោះ លុច្យ វិរៈ បានបើរថយន្តដឹកអាគុយទាំងអស់នោះយកទៅលក់ឱ្យឈ្មោះ មាន អាយុ ៥២ឆ្នាំនៅភូមិ ៥សង្កាត់កំពង់លាវ មុខរបរទិញលក់អេតចាយតែពេលនោះគាក់មិនមានលុយទិញទេ តែឈ្មោះវិរះនិងក៏បានផ្ញើអាគុយនៅទីនោះមិនបានប៉ុន្មានម៉ោងផងម្ចាស់អេតចាយបានតេទូរស័ព្ទហៅឱ្យវិរះដឹកចេញពីកន្លែងរបស់ខ្លួន ហើយឈ្មោះវិរះបានដឹកតាមរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ២AH ៧៩២៥ ត្រូវបានដឹកយកទៅលាក់ទុក វ៉ឺង ថុល អាយុ៣៨ឆ្នាំ នៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង សមត្ថកិច្ចស្រាវជ្រាវរកឃើញយកមករក្សាទុកនៅអធិការក្រុងព្រៃវែង ។
បច្ចុប្បន្នឈ្មោះ លុច្យ វិរៈ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែងវេលាម៉ោង១០ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៦នេះរួចហើយ ខណៈជនជាប់ចោទម្នាក់ទៀត ឈ្មោះ បារាំងមានស្រុក កំណើតនៅខេត្តតាកែវ ជានកម្មករ ឈ្មោះលុច្យ វិរៈ កំពុងរត់គេចខ្លួនបាត់រួមនិងបក្សពួក២នាក់ទៀត៕