រថយន្ត​ឈ្មួញ​ឈើបុក​រថយន្ត​យី​ឌុប​បណ្តាល​ឲ្យ​របួសស្រាល​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​បើករថយន្ត​ម៉ាក តា​កូ​មា ទាំង​ស្រវឹង​ជោកជាំ បុក​ជាមួយ​រថយន្ត​យី​ឌុប បង្កអោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​។ ហេ​ត​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​
​សមត្ថកិច្ច បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក តា​កូ​មា ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-4449 បើកបរ​ដោយ​បុរស​ឈ្មោះ សំរិទ្ធ ចាន់​អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ​ស្រុក​ឆ្លូង ខេត្តក្រចេះ រងរបួស​ស្រាល ចំណែកឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប​បាន​រត់​គេចខ្លួនបាត់ ។​
​ស​ក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ហេតុ​ការ​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក តា​កូ​មា បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោគជាំ ស្ថិតក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើក​មក​បុក​រះ​គូទ​រថយន្ត​យី​ឌុប ដឹក​ធ្យុ​ង​មួយគ្រឿង ដែល​ឈប់​នឹង​នៅ​មួយកន្លែង នៅលើ​ចឹ​ញ្ចើ​ម​ផ្លូវជាតិ​លេខ ៧​អា ត្រង់ចំណុច​កើតហេតុ​ខាងលើ បណ្ដាក​អោយ​អ្នកបើកបរ​រថយន្ត តា​កូ​មា របួសស្រាល​។​
​ប្រភព​ច្បាស់ការ បានអោយដឹងថា ឈ្មោះ សំរិទ្ធ ចាន់ ត្រូវបាន​គេ​ស្គាល់​ថា ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម​តាម​ដងផ្លូវ​ជាតិ​លេខ​៧​អា ចេញពី​ទឹកដី​ស្រុក​សំបូរ យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​៕

13650347_1742950005943562_272943438_n13816974_1742950002610229_1581217664_n13814372_1742949999276896_1135432604_n13817083_1742949992610230_1095869456_n