ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅរសៀលថ្ងៃទី២៥ កក្កដា ២០១៦ ស្ថិតនៅបវេណសាលាអនុវិទយាល័យមោងឫស្សីក្នុងភូមិបន្សែបន្ទាយ ស្រុកមោងឫស្សី មានរៀបចំ ប្រារព្វពិធីបញ្ចុះបឋមសិលាសាងសង់សាលា ១ខ្នង នៅអនុវិទ្យាល័យស្រុកមោងឫស្សីជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងនាមអាជ្ញាធរមូលដ្ឋានស្រុកគ្រប់ស្ថាប័ននៃស្រុក មោងឫស្សីសូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់នូវសន្តាន ចិត្តដ៍ប្រពៃ និងគោរពស្រឡាញ់គាំទ្រជាបន្តទៀតនូវ អណត្តិក្រោយៗ ។ ក្នុងពិធីបណ្ចុះបឋមសិលានេះមានការអញ្ជើញចូល រួមជាគណៈអធិបតីក្នុងពិធីនោះដ៏ខ្ពង់ខ្ពស់លោក ចន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមន្ត្រីរាជការថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាច្រើនរូបផ្សេងទៀតនាឱកាសនោះ ។
ការបញ្ចុះបឋមសិលានេះដែរក្រោមការឧបត្ថម្ភ និងកសាងដោយកងកម្លាំងវិស្វ័កម្ម និងកញ្ចប់ថវិការ ជារបស់រាជរដ្ឋាភិបាលក្នុងគម្រោងសាងសង់សាលា ថ្ម២ជាន់មាន១២បន្ទប់ និងទីលានបាលទាត់១ទៅ តាមស្តង់ដាដល់សាលាអនុវិទ្យាល័យស្រុកមោងឫស្សី ឆ្លៀតក្នុងឱកាសនោះលោកបានផ្តាំផ្ញើរដល់ក្មួយៗត្រូវ ចេះខំក្នុងរៀនសូត្រឲ្យក្លាយទៅជាសិស្សគំរូពលរដ្ឋល្អ ដែលសង្គមជាតិត្រូវការទៅអនាគត៕
បញ្ចុះបឋមសិលាសាងសង់សាលារៀន១ខ្នង ២ជាន់១២បន្ទប់ និងទីលានបាលទាត់