កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​៖ កម្ពុជា​ជា​បន្លាក្នុងកែវភ្នែក​អាស៊ាន !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2016 ក+ ក-

​អាស៊ាន៖ភាព​ចម្រុង​ចម្រាស់​ប៉ុន្មាន​ថៃ្ង​នៅ​កណ្តាល​ក្រុង​វៀង​ច័ន្ទ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​យ៉ាង​សម្បើម​តាម រយៈ​សង្គ្រាម​ព័ត៌មាន ដែល​គេ​សង្ស័យថា ជាការ​ទម្លាយ​ចេញ​ដោយ​ចេតនា​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាស៊ាន​នៅឯ​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា សមាជិក​អាស៊ាន​ចំនួន ៤​ប្រទេស​៖ ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហ​បុរី និង វៀតណាម ដែលមាន​និន្នាការ​ទៅរក​អាមេរិក បាន​ចង​គ្នា​ជា​ចង្កោម ដើម្បី​វ៉ៃ​កម្ពុជា​ក្នុងអំឡុងពេល នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៅ​ទី ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ នៅ​ដើម​សប្តាហ៍​នេះ ដែលមាន​ប្រទេស​ជិត ៣០​ចូលរួម​។​
​តែ​ក្នុង​រយៈពេល​ពីរ​ថៃ្ង កេ​រ្ត៍​ឈ្មោះ​កម្ពុជា ត្រូវបាន​សារព័ត៌មាន​បរទេស​យ៉ាងច្រើន​លើសលប់​បាននាំគ្នា​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ទី ក្រុង​វៀង​ច័ន្ទ ដោយ​ចោទ​កម្ពុជា ត្រង់ៗ​ថា ជា​ប្រទេស​តែមួយគត់ ដែលជា​អ្នក​រារាំង​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​អាស៊ាន មិន​ឲ្យ​ចេញ រួចហើយ​ក៏មាន​កា​រប​ន្ទ​រប​នែ្ថ​ម​ពី​ឯកអគ្គរ​ដ្ថ​ទូត​គោចរ (ambassador-at-large) របស់​ប្រទេស​អាស៊ាន​មួយរូប​បញ្ចេញមតិ​រប​ស់គា​ត់ គិតដល់​ការចង់​ប​ណេ្ត​ញ​កម្ពុជា​ចេញពី​អាស៊ាន ជា​បរិបទ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់មាន ហើយក៏​មិនដែល​គិតដល់ គិត​ចាប់ពី អាស៊ាន​ចាប់កំណើត​រហូត​បាន​អាយុ​៤៩​ឆ្នាំនេះ ។​
​ហេតុអ្វី​បានជា​គេ​ខឹងសម្បារ​កម្ពុជា​ខ្លាំង​ម្ល៉េះ​?
​វា​ជា​រឿង​ត​ភាគ​នៃ​របួសស្នាម​ចាស់​របស់​កម្ពុជា​ដែល​បាន​បន្សល់​កាលពី​ឆ្នាំ​២០១២ ដែល​កាលណោះ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ហើយ​ក្នុងនាម​ជា​ប្រធាន កម្ពុជា បាន​ជំនះ​លើ​ប្រទេស​រៀមច្បង​ពីរ​៖ ហ្វីលីពីន និង​វៀតណាម លើ​ការទាមទារ​ប្រើប្រាស់​ពាក្យពេចន៍​ចំៗ​សំដៅ​ទៅលើ​ប្រទេស​ចិន ដែល​មិនមែនជា​ទំរង់​និង​ទំលាប់​របស់​អាស៊ាន ។​
​សម្រាប់​វៀតណាម ប្រទេស​ឡាវ ដែលជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០១៦ គឺជា​សមរភូមិ​នយោបាយ​និង​សមរភូមិ​ការទូត​ដ៏​ក្តៅគគុក ជាពិសេស​លើ​ការ​បម្រែបម្រួល​រប​បន​យោ​បាយ​ណាមួយ ដែល​វៀតណាម​អាច​ប្រមើល​មើលឃើញថា ឡាវ​អាច​ចាប់ផ្តើម​ដក​ជំ​ហ៊ាន​ថយ ក្រោយពី​វៀតណាម ដើម្បី​ត្រៀម​បែរ​រក​ចិន​ជា​ជ​ន្ទ​ល់​វិញ​។ ដោយសារ​កត្តា​នេះហើយ បានជា​វៀតណាម​ជាមួយ​សម្ព័ន្ធមិត្ត ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហ​បុរី បូក​ជាមួយ​ឥណ្ឌូណេស៊ី និង ភូមា ដែលមាន​អាមេរិក បូក​ជាមួយ​ជប៉ុន និង អូស្ត្រាលី នៅ​ជួយ​ពីក្រោយ បាន​យក​វេទិកា​ប្រជុំ អាស៊ាន​នៅ​ឡាវ ដើម្បី​ធ្វើការ​បាញ់រះ​ដល់​កម្ពុជា និង​ប​ន្ទុ​ច​ដំណើរ​ណាមួយ​របស់​ឡាវ ដែល​អាចធ្វើ​សេចក្តីសម្រេច​លម្អៀង​ទៅរក​ចិន​។​
​បើ​យើង​មើល​មួយ​ភែ្ល​ត សភាពការណ៍​ប្រជុំ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រៀបដូចជា​សមរភូមិ​ការទូត​ដ៏​ធំ​មួយ ដែល​ត្រូវបាន​មហាអំណាច​ធំ​ពីរ អាមេរិក និង ចិន បាន​សាក​កម្លាំង​គ្នា ដោយ​ឲ្យ​សម្ព័ន្ធមិត្ត​តូចៗ​របស់ខ្លួន ចាប់ផ្តើម​ប៉ះគ្នា​មុន រួច​ទើប​អ្នក​ទាំងពីរ​ចូល​សម្រួល​តាម​ក្រោយ​។​
​មន្ត្រី​អាស៊ាន​មួយចំនួន បានចាប់ផ្តើម​បារម្ភ​ថា ភាព​ល្អូកល្អើន​របស់​អាស៊ាន​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្ស​មកនេះ អាចឈាន​ចូលដល់​ផ្លូវ បំបែក ដោយសារតែ​កត្តា​ប្រែប្រួល​របស់​ពិភពលោក កត្តានយោបាយ និង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ប្រទេស​អាស៊ាន​នីមួយៗ​ត្រូវ​រក​ខ្នង​ប​ងែ្អ​ករៀងៗ​ខ្លួន ដូចនេះហើយ ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​អាមេរិក និង​ចិន កាន់តែខ្លាំងៗ​ឡើង​។ ស្ថានការណ៍​សព្វ​ថៃ្ង​របស់​អាស៊ាន​ប្រៀបដូចជា «​គេង លើ​គ្រែ​តែមួយ ប៉ុ​នែ្ត​សុបិន​ពីរ​ខុសគ្នា​»​។​
​ការ​ប្រេះស្រាំ​របស់​អាស៊ាន មិនមែន​មានតែ​លើ​ឯកសារ និង​តាមរយៈ​ការជជែក​តឹងសរសៃក​និង​មើលមុខ​គ្នា​មិន​ត្រង់​ប៉ុណ្ណោះ​ទេ សូម្បីតែ​ការ​ស្នាក់នៅ ក៏ត្រូវ​បាន​បែងចែក​ប្លុក​អាមេរិក និង​ប្លុក​ចិន​រួចទៅហើយ​។ ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ តែមួយ​ជាមួយ​អាមេរិក រីឯ​កម្ពុជា ប្រ៊ុយណេ ភូមា និង កូរ៉េខាងជើង បាន​ស្នាក់នៅ​ជាមួយ​បងធំ​ចិន​។​
​ទ្រឹស្តី​ហៀរ​កែង​របស់​ចិន និង កូរ៉េខាងជើង ប៉ះ​ជាមួយ​អាមេរិក និង ជប៉ុន​
​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​លោក ច​ន ឃើ​រី និង ហ្វូ​មី​អុ គី​ស៊ី​ដា រដ្ឋមន្ត្រីការបរទេស​របស់​ជប៉ុន បាន​លើក យក​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ សិទ្ធិសេរីភាព​នាវាចរ និងសេចក្តីសម្រេច​រប​ស់​តុលាការ​នៅ​ទីក្រុង​ឡាអេ ជា​ផ្ទាំង​ស៊ី​ប​ដើម្បី​វាយប្រហារ​ចិន ដែល​ខ្លួន​គិតថា​កំពុង​បង្ហាញ​សាច់ដុំ​និង​សកម្មភាព​គឃ្លើន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​
​ទ​ន្ទឺ​ម​គ្នា​នោះ អាមេរិក​និង​ជប៉ុន បូក​ជាមួយ​កូរ៉េខាងត្បូង​ផង ក៏បាន​ព្រួត​គ្នា​កកេរ​កូរ៉េខាងជើង​ផងដែរ​។ ជាការ​ឆ្លើយតប ចិន​បាន​និយាយថា «​ចិន​មាន​ចំណែក​នៅក្នុង​តំបន់​អាស៊ាន ហើយ​ទីនេះ ជា​ផ្ទះ​របស់​យើង​។ អ្នក​មិន​ត្រូវយក​រទេះ មក​ដាក់​ពីមុខ​សេះ​យើង​ឡើយ​»​។ ចំណែកឯ​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា «​ជា​កេ្ម​ង​រប៉ិលរប៉ូច​មិន​ខ្លាច​ចាស់ទុំ​» ក៏បាន​វាយបក​ទៅ​អាមេរិក​វិញ​ថា «​យើង ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បង្ហាញថា ប្រទេស​ធំ​ប៉ុណ្ណា​ក៏ដោយ​ក៏​មិន​សុខ​ដែរ បើសិនជា​ប្រទេស​នោះឯង នៅតែ​ឆាឆៅ និង​បង្ករ​បញ្ហា​ដល់​ប្រទេស​តូច​។ អាមេរិក​ត្រូវតែ​ត្រៀមខ្លួន​បង់ការ​ខូចខាត​ដ៏​ធំ​សម្បើម​ឲ្យ​ហើយ​ទៅ​»​។​
​នៅមុន​វេទិកា​តំបន់​អាស៊ាន​ដែលមាន​ប្រទេស​ជិត​៣០​ចូលរួម​ត្រូវបាន​បញ្ចប់​នៅ​ល្ងាច​ថៃ្ង​ទី​២៦ អាមេរិក​និង​សម្ព័ន្ធមិត្ត​នៅ​តំបន់​អាស៊ី បាន​ព្រួត​គ្នា​វ៉ៃ​ចិន​ស្ទើរ​ទក់​សាច់ តែ​ក៏​មានការ​បបោសអង្អែល​លួងលោម​ផងដែរ ប៉ុន្តែ​ចិន​ហាក់ដូចជា​រឹង​ប៉ឺង ហើយ​បាន​ឆ្លៀត​ដៀមដាម​ឲ្យ​អា​មេ រិ​ក ជប៉ុន និង អូស្ត្រាលី ថា​បាន​ប្រើ​ស្នៀត «​នាគ​វ័ត​កន្ទុយ​» ដោយសារតែ​ប្រទេស​ទាំងបី​បបួលគ្នា​ចេញ​សេចក្តី​ថែ្ល​ង​ការ​បែប​ដៀមដាម​ឲ្យ ចិន​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​ទាំងមូល​ត្រូវបាន​បញ្ចប់​។​
​ហ្វីលីពីន និង​វៀតណាម រាំវង់​បី​ថ្ងៃ​ជាប់​គ្នា​
​ហ្វីលីពីន និង​វៀតណាម ត្រូវបាន​គេ​អត្ថាធិប្បាយ​ថា​បាន​ប្រើ​ចង្វាក់​រាំវង់​បី​ថ្ងៃ​ជាប់​គ្នា​ដោយ​ពុំបាន​ប្តូរ​ទៅជា​ចង្វាក់ ធ្វី​ស ឆា​ច​ឆា​ច​ឆា ឬ​ម៉ា​ឌី​ស៊ន ឡើយ នៅពេល​គេ​និយាយ​ទៅដល់​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
​កម្ពុជា ឡាវ ឆ្លៀត​ធ្វើការ​ស្ងាត់ៗ​
​យោងតាម​ព័ត៌មាន​ពី​ក​នែ្ល​ង​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​បោះ​នំ​មួយ​ដុំ​ទៅ​ឲ្យ​ឡាវ​ដែលជា​ម្ចាស់ផ្ទះ​ដើម្បី​យកទៅ​ចែកគ្នា នោះ​គឺ​រូបមន្ត រក​ដំណោះស្រាយ​ថា​គួរ​ធ្វើយ៉ាងណា ដើម្បី​ទម្លុះទម្លាយ​លើ​ភាព​ប្រទាំង​ប្រ​ទឹ​ស​គ្នា​ជុំវិញ​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ដែល​ហ្វីលីពីន និង​វៀតណាម​ចង់បាន ហើយ​ចិន​ក៏​អាច​ទទួលបាន នោះ​គឺ​ការ​រំកិល​ឃ្លា​ដែល​រសើប​ខ្លាំង​និង​មុត​ស្រួច​នោះ យកទៅដាក់​នៅ​កន្លែង​ដែល​គេ​ពុំ​សូវ ចាប់អារម្មណ៍ រូបមន្ត​នោះ​ហើយ​ដែល​បាន​បំបែក​ភាពទាល់ច្រក​។
​ខ្ញុំ​បាន​ឈ្លេចសួរ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅឯ​កិច្ចប្រជុំ​ក្នុងប្រទេស​ឡាវ ថា​ហេតុអ្វី​បានជា​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​រឹង​បែបនេះ ជាការ​ឆ្លើយតប លោក ប្រាក់ សុខុន បាន​ទាញហេតុផល​ថា កម្ពុជា​ចង់​បញ្ចៀស​កុំ​ឲ្យ​ចិន​បញ្ឈប់​លើ​ដំណើការ​អនុវត្ត​ពេញលេញ​លើ​ឯកសារ​នយោបាយ (DOC) និង​ការចរចារ​បន្ត​លើ​ក្រម​ប្រតិបត្តិ (COC) ដែលជា​ឯកសារ​ច្បាប់ នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក​បន្តថា ឯក សារ​នយោបាយ (DOC) ជា​សមិទ្ធិផល​មួយ​ដ៏​ធំ ទម្រាំ​បាន​អាស៊ាន​ទាំង​១០​រួម​នឹង​ចិន​ឯកភាពគ្នា​ចុះហត្ថលេខា​នៅពេលដែល​កម្ពុជា​ធ្វើ ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០០២​។ ការបរាជ័យ​ណាមួយ ឬ​ការផ្អាក​ដំណើរការ​ចរចារ​បន្ត​លើ (COC) អាច​មានន័យ​ស្មើនឹង​ឯកសារ​ដែល​ត្រូវ បាន​ចុះហត្ថលេខា​នៅ​កម្ពុជា ត្រូវបាន​គេ​ហែក​ចោល​។ ចំណុច​ទី​ពីរ​លោក​រដ្ឋមន្ត្រី បាន​បន្តថា ក្រោយ​ការចេញ​សេចក្តីសម្រេច​របស់ តុលាការ នៅ​ក្រុងឡាអេ​លើ​បណ្តឹង​របស់​ហ្វីលីពីន​រួចមក សភាពការណ៍​នៅក្នុង​តំបន់​ក្តៅ ហើយ​កម្ពុជា​ចង់​ការពារ​ទំនាក់ទំនង​អាស៊ាន ចិន កុំ​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាមត្រជាក់​ផង​និង​សង្គ្រាម​ក្តៅ​ផង​។ ត្រង់ចំណុច​នេះ ប្រហែលជា​លោក ប្រាក់ សុខុន ចង់​បង្ហើប​តែ​មិន និយាយថា​កម្ពុជា (​ជាពិសេស​ថ្នាក់ដឹកនាំ​នៅឯ​ក្រុងភ្នំពេញ​) អាច​ដឹង​ក្លិន​ថា ចិន​ពិតជា​ដើរ​ឆ្ពោះទៅមុខ ហើយ​នោះ​ជា​គ្រោះថ្នាក់​ដល់ តំបន់​ទាំងមូល បើសិនជា​គ្មាន​ប្រទេស​ណាមួយ​ជួយ​ទប់​និង​ជួយ​សម្របសម្រួល​។
​បែរមក​កម្ពុជា ឡាវ ឆ្លៀត​ធ្វើការ​ស្ងាត់ៗ​វិញ មុននឹង​ឈានដល់​ចំណុច​ឯកភាពគ្នា តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភពព័ត៌មាន​នៅឯ​កិច្ចប្រជុំ រដ្ឋ មន្ត្រី​ការបរទេស​ថ្មី លោក ប្រាក់ សុខុន ដែល​ទើប​ចូលកាន់​តំណែង​បាន​ជាង​បី​ខែ បាន​ព្យាយាម ប្រឹងប្រែង ទំ​លុះ​ភាពទាល់ច្រក​ដោយ ត្រូវធ្វើ​ការទូត​ត្រីកោណ​៖ ជាមួយ​ម្ចាស់ផ្ទះ​ឡាវ ជាមួយ​នាយករដ្ឋមន្ត្រី​នៅឯ​ទីក្រុង​ភ្នំពេញ និង​ជាមួយ​ចិន ហើយ​ទីបំផុត ក៏​ទទួលបាន ជោគជ័យ ដោយ​អាស៊ាន​ទាំងមូល​ឯកភាព ជាពិសេស​ហ្វីលីពីន​តែម្តង ហើយ​ជា​លទ្ធផល ចិន​បាន​សន្យា​ផ្តល់នូវ​កាដូ​បួន​ចំណុច​វិជ្ជមាន ដល់​អាស៊ាន (​ពិសេស​សម្រាប់​ប្រទេស​កំពុងមាន​ជំលោះ​ជាមួយ​ចិន​) ហើយ​ក្នុង​បួន​ចំណុច​នោះ រួមមាន​ការសន្យា​បញ្ចប់​ឯកសារ​ច្បាប់ «​ក្រម​ប្រតិបត្តិ​» នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​។​
​វេទិកា​កិច្ចប្រជុំ​អាស៊ាន​នានា​ត្រូវបាន​គេ​លេប​ខាយ​ឲ្យ​ងារ​ថា «​និយាយ​ច្រើន ធ្វើ​តិច ឬ គ្រាន់តែ​ជា​ហាង​មួយ​ដែល​គេ​បង្កើតឡើង​ដើម្បី​ទុក ឲ្យ​ជជែក​គ្នា​លេង​តែប៉ុណ្ណោះ​» (Talk but Less Action, or Talk Shop.) ។​
​មាន​អ្នកសារព័ត៌មាន​បរទេស​សួរ​ខ្ញុំ​ថា រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ជា​នរណា​? ខ្ញុំ​ឆ្លើយថា លោក​ធ្លាប់ជា​អ្នកកាសែត ជា​ទា​ហ៊ាន និង​ជា​អ្នកការទូត​៕
​ដោយ​៖ ពុ​យ គា អ្នកសារព័ត៌មាន​ខ្មែរ​មួយរូប ដែល​តែងតែ​តាម​ប្រមាញ់​ព័ត៌មាន​អាស៊ាន​

7bd781bd-a363-4d51-b45e-fc2dcb836900