មេបញ្ជាការកងកម្លាំងកងពលតូចលេខ៧០ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញ Facebook លោកមេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអះអាងថា កងកម្លាំង កងពលតូចលេខ៧០ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្ត បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ក្រាបបាតុកម្ម ឬសកម្មភាពខុសច្បាប់ទាំងឡាយណា ដែលបង្កឲ្យមានការ គំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងប្រទេសជាតិ។
ការប្តេជ្ញាចិត្តដូចៗគ្នា ដើម្បីអនុវត្តបទបញ្ជារបស់សម្តេច ហ៊ុន សែន នេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ក្រោយពេលដែលគណបក្សប្រឆាំងបានប្រកាសជំហរនឹងដឹកនាំមហាបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ស្ថាប័នតុលាការ៕