សុខភាព៖ បុគ្គលិកការិយាល័យជា ច្រើនបានប្រឈមមុខនឹងហានិ ភ័យខ្ពស់ដូចជាត្រូវកើតជំងឺបេះដូង , មហារីក , ទឹកនោមផ្អែម និងបាក់ឆ្អឹង ដោយសារស្ថានភាព សរីរាង្គខ្វះវីតាមីន D ។នោះជាលទ្ធផលរបស់ការស្រាវជ្រាវថ្មីមួយ ត្រូវបានអនុវត្តន៍ ដោយពួកអ្នកវិទ្យា សាស្ត្រ នៅសកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេស ។
ពួកអ្នកស្រាវជ្រាវ បានឲ្យដឹងថា ពេលវេលាធ្វើការ ពីព្រឹកទល់យប់ ក្នុងការិយាល័យ អាចធ្វើឲ្យអ្នក ត្រូវខ្វះវីតាមីន D ដោយសារសរីរាង្គ មិនអាចប្រាស្រ័យផ្ទាល់ ជាមួយពន្លឺព្រះអាទិត្យ-ប្រភពផ្គត់ផ្គង់វីតាមីន D ធម្មជាតិដ៏សម្បូរបំផុត ។
លទ្ធផលស្រាវជ្រាវនេះ ចង្អុលបង្ហាញថា វីតាមីន D ដើរតួនាទីសំខាន់ និងមិនត្រឹមតែមានប្រសិទ្ធភាព ការពារសរីរាង្គប្រឆាំងទប់ទល់ជំងឺមហារីក , ជំងឺបេះដូង , ទឹកនោមផ្អែមប៉ុណ្ណោះទេ តែនៅជួយបង្កើនលទ្ធភាពមានកូនទៀតផង ។
ពួកអ្នកស្រាវជ្រាវ បានណែនាំថា ដើម្បីផ្គត់ផ្គង់គ្រប់កម្រិតវីតាមីន D ចាំបាច់សម្រាប់សរីរាង្គ អ្នកត្រូវចំណាយពេលប្រមាណ ២០នាទី ដើម្បីសំដិលថ្ងៃនៅពេលព្រឹក ។ ក្នុងករណីពុំមាន ពេលវេលាសំដិលថ្ងៃ អ្នកអាចលេបប្រេងត្រី , ទទួលទានអាហារសម្បូរវីតាមីន D ឬប្រភពផ្គត់ផ្គង់វីតាមីន D ៕