ព្យុះ​ទី​ហ្វុ​ង Haima វាយប្រហារ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​១២នាក់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

ម៉ានីល​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​ផលដំណាំ និង​ដីស្រែ​ជាច្រើន​ហិកតា​រង​ការខូចខាត​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Super-Haima ជា​ព្យុះ​ខ្លាំងក្លា​ជាងគេ​បង្អស់​នៅក្នុង​រយៈពេល​បី​ឆ្នាំនេះ​បាន​បោកបក់​មកលើ​ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែតុលា ឆ្នាំ​២០១៦​។​
​ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ លោក Ricardo Jalad បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន​០៨​នាក់​ក្នុងចំណោម​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ខាងលើ​ជា​ប្រជាជន​រស់នៅ​តំបន់ Cordillera​។ ជាមួយគ្នានេះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រួម និង​ផលដំណាំ​ប្រមាណ​៦០,០០០​ហិកតា​ត្រូវបាន​បំផ្លិចបំផ្លាញ​នៅ​ភាគ​ខាងជើង​ប្រទេស​៕

17219653_401