​ស្លាប់ និង​របួស​១៧​នាក់​ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅភាគខាងត្បូងថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​បាងកក​៖​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា មាន​ករណី​ផ្ទុះ​គ្រាប់បែក​នៅក្នុង​ផ្សារ​រាត្រី​មួយកន្លែង​នៅ​ខេត្ត​ប៉ាត់​តានី ស្ថិត​ភាគខាងត្បូង​ប្រទេស​ថៃ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​១៦​នាក់​ផ្សេងទៀត​ដោយ​រួមទាំង​កូនក្មេង​បាន​រងរបួស​។​
​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង​០០​នាទី​យប់​ថ្ងៃ​ចន្ទ​នៅមុខ​ហាង​លក់​មី​មួយ​ដែលមាន​យីហោ Berm ក្នុង​ផ្សារ​រាត្រី​នៅ​សង្កាត់ Muang Pattani នៃ​ខេត្ត​ប៉ាត់​តានី ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​៕

c1_1118256_620x413