វេណេស៊ុយអេឡា៖ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានសភាជាតិវេណេស៊ុយអេឡាក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងបានអនុម័តបើកផ្លូវលើនិតិវីធីទម្លាក់ចេញពីតំណែងហើយនៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រុមអ្នកតំណារាស្ត្របក្សប្រឆាំងបានបញ្ជាក់ថា ការអនុម័តលើនិតិវិធីប្រឆាំងលោក Maduro ធ្វើឡើងដើម្បីត្រួតពិនិត្យចំពោះការទទួលខុសត្រូវខាងព្រហ្មទណ្ឌនយោបាយ និងការបោះបង់ចោលមុខដំណែងរបស់លោក។ ទោះយ៉ាងបែបនេះក្តីលោក Maduro បានជំទាស់យ៉ាងដាច់អហិង្កាចំពោះនីតិវិធីនេះ ដោយលោកចាត់ទុកថា វាជាការធ្វើរដ្ឋប្រហារសភា។
ជាមួយគ្នានេះលោកបានលើកឡើងថា ក្នុងនាមលោកជាប្រធានាធិបតីវ៉ែណេហ្ស៊ុអេឡា លោកកោះប្រជុំក្រុមប្រឹក្សាការពារជាតិនៅថ្ងៃស្អែកដើម្បីធានាថាអំណាច សាធារណៈអាចទប់ទល់នឹងការធ្វើ រដ្ឋប្រហារសភាជាតិពីសំណាក់បក្សប្រឆាំង៕