ប៉េកាំង៖យោងតាមរបាយការណ៍ផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំបិទទ្វារមួយរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិននៅក្នុងទីក្រុងប៉េកាំងបានឲ្យដឹងថា រដ្ឋាភិបាលចិនដែលដឹកនាំដោយលោក ស៊ី ជិនពីង បានផ្តន្ទាទោសមន្ត្រីរបស់ខ្លួនជាង១លាននាក់ ដែលប្រព្រឹត្តអំពើពុករលួយក្នុងពេលកាន់តំណែងរបស់ពួកក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កិច្ចប្រជុំបិទទ្វារនោះដឹកនាំដោយលោក ស៊ី ជិនពីង ដែលជាអ្នកប្រយុទ្ធអំពើពុករលួយយ៉ាងសកម្ម១រូប។ តាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលអំពើពុករលួយនៃបក្សកុម្មនីស្តចិនបង្ហាញថា តាំងពីឆ្នាំ២០១៣មក មន្ត្រីដែលទទួលទោសដោយសារអំពើពុករលួយមានរហូតដល់ជាង១លាននាក់។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង កាន់តំណែងជាប្រធានាធិបតីចិនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយក្នុងពេលលោកឡើងកាន់តំណែង ប្រកាសប្តេជ្ញាប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ចំពោះអំពោះពុករលួយ៕