ផ្ទុះ​នាវា​ដឹក​ប្រេង​នៅ​ការដ្ឋាន​នាវា​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​មនុស្ស​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​ប៉ា​គី​ស្ថាន​៖​យោងតាម​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​ថា ហេតុការណ៍​ផ្ទុះ​នាវា​ដឹក​ប្រេង​មួយគ្រឿង នៅឯ​ការដ្ឋាន​នាវា​មួយ កន្លែង​ស្ថិតក្នុង​ទីក្រុង Gaddani ចំងាយ​៤៥​គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ផែ Karachi ប្រទេស​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់ និង ៥០​នាក់​ផ្សេងទៀត បាន​រងរបួស​នៅក្នុង ។​
​តំណាង​សហព័ន្ធ​សហជីព​ប៉ា​គី​ស្ថាន លោក Nasir Mansoor បានឱ្យដឹងថា គេ​មិនទាន់​ដឹង​ពី​ចំនួន​អ្នកស្លាប់ និង​អ្នក​រង​បួស​ពិតប្រាកដ នៅឡើយ​ទេ ក៏ប៉ុន្តែ​អាចមាន​កម្មករ​ជាង​២០០​នាក់ ជាប់គាំង​នៅក្នុង​ការដ្ឋាន​នាវា​ខាងលើ​។ លោក​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។ ជាមួយគ្នា​នោះ​ក្រុម​អ្នក ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​ប្រតិបត្តិការ​ពន្លត់ និង​ជួយសង្គ្រោះ​។ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការផ្ទុះ​នោះ​នៅឡើយ​៕

rescue-workers-move-a-man-who-was-injured-after-an-explosion-at