​ប្រទះឃើញសាកសព​ជន​ចំណាកស្រុក​៥​នាក់​នៅ​ឆ្នេរសមុទ្រ​លី​ប៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

​លី​ប៊ី​៖​សាកសព​ជន​ចំណាកស្រុក​ចំនួន​៥​នាក់ មកពី​ប្រទេស​អាហ្វ្រិក ត្រូវបាន​គេ​ប្រទះឃើញ​នៅ​កន្លែង​មួយចំនួន​នៅលើ​ឆ្នេរសមុទ្រ​អាល់​ម៉ា​យ៉ា​នៃ​ប្រទេស​លី​ប៊ី ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​អឌ្ឍចន្ទ​ក្រហម​។​
​មន្ត្រី​នាំពាក្យ​អឌ្ឍចន្ទ​ក្រហម​នៅ​ប្រទេស​លី​ប៊ី​បាន​និយាយថា ពួកគេ​បាន​រកឃើញ​សាកសព​ចំនួន​៥​នាក់ ហើយ​ពួកគេ​សង្ឃឹម​ទៀតថា នឹង​បាន​រកឃើញ​សាកសព​នៅសល់​ចំនួន​១០​នាក់​ទៀត​នៅពេល​ខាងមុខ​ទៀត​នេះ​។​
​អង្គការ​អឌ្ឍចន្ទ​ក្រហម​បាន​រាយការណ៍​ពី​ដើម​សប្ដាហ៍​នេះ​នៅក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​នៃ​ប្រទេស​លី​ប៊ី​ថា ទូក​ចំនួន​២​គ្រឿង​ដែល​មួយគ្រឿង​ដឹក​មនុស្ស​ចំនួន​១៥០​នាក់ និង​មួយទៀត​ដឹក​មនុស្ស​ចំនួន​២៤០​នាក់​នោះបាន​ក្រឡាប់​លិច​ជិត​ឆ្នេរសមុទ្រ​នៃ​ប្រទេស​នេះ​។​
​យោងតាម​អង្គការ​ទេសច​ន្ត​ប្រវេសន៍​អន្តរជាតិ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ឆ្នាំនេះ​មនុស្ស​ជាង​៣៦០០​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​ដោយសារ​គ្រោះ​ថ្នាល់​លិច​ទូក​នៅពេល​ពួកគេ​កំពុងធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​តំបន់​អឺរ៉ុប​៕

a98fe9b6522737e31dd13bd8f58e1ec4_l