គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រវាយប្រហារខេត្តហ្វីគូស៊ីម៉ាជាថ្មី
តូក្យូ៖យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារខេត្តហ្វូគូស៊ីម៉ា ភាគខាងកើតប្រទេសជប៉ុនជាថ្មីម្តងទៀតនៅវេលាម៉ោង ៦ និង២៣នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ទោះជាយ៉ាងណាគេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ថា មានការខូចខាត និងមនុស្សរងគ្រោះ ឬក៏អាចកើតមានរលកយក្សស៊ូណាមិ នោះឡើយ។
គួរបញ្ជាក់ថា ខេត្តហ្វូគូស៊ីម៉ា ទើបតែបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រកាលពីដើមសប្តាហ៍នេះ ដែលនាំឲ្យមានការភ័យព្រួយយ៉ាងខ្លាំង ចំពោះការកើតមានឡើងនៃរលកយក្សស៊ូណាមិផងដែរ៕