បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ក្រុង​បា​កដាដ​ស្លាប់​មនុស្ស​៥៦​នាក់ របួស​៤៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

អ៊ីរ៉ាក់​៖​មនុស្ស​យ៉ាងតិច​៥៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​៤៥​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​១​គ្រឿង​នៅ​ស្ថានីយ​ប្រេង​មួយកន្លែង​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី​យប់មិញ​។​
​នេះ​បាន​បំផ្លិចបំផ្លាញ​ស្ថានីយ​ប្រេង​មួយកន្លែង​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ​នៅ​ប្រទេស​អ៊ីរ៉ាក់​ដោយបាន​សម្លាប់​ម​នុស្ស​យ៉ាងតិច​៥៦​នាក់​ក្នុងនោះ​មាន​ពលរដ្ឋ​អ៊ីរ៉ង់​ចំនួន​២០​នាក់​ដែរ​ក្នុងការ​វាយប្រហារ​មួយ​ដែល​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​
​មន្ត្រីប៉ូលិស​និង​មន្ទីរពេទ្យ​បានបញ្ជាក់​ថា ការវាយប្រហារ​នេះ​ក៏បាន​បំផ្លិចបំផ្លាញ​ស្ថានីយ​ប្រេង​និង​បាន​ឆេះ​ខូចខាត​រថយន្ត​មួយចំនួនទៀត​ផងដែរ​។ មន្ត្រី​ដដែល​បញ្ជាក់ថា ក្នុង​ចំ​ណោ​ច​អ្នកស្លាប់​ទាំងនេះ​មាន​ជនជាតិ​អ៊ីរ៉ង​ចំនួន​២០​នាក់​ផងដែរ​។ មន្ត្រីប៉ូលិស​បានបញ្ជាក់​ទៀតថា ការវាយប្រហារ​នេះ​ត្រូវបាន​គេ​អះអាងថា ជា​ទង្វើ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIS៕

1e8a5c3c8c9cb714dd2c8e5e72ceff84_l