ទីបំផុតសភាបោះឆ្នោទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែង
សេអ៊ូល៖នៅថ្ងៃសុក្រនេះសភាកូរ៉េខាងត្បូងបានបោះឆ្នោតសម្រេចឲ្យទម្លាក់ប្រធានាធិបតីលោកស្រី ផាក គឺនហេ ពីតំណែង ព្រោះតែរឿងអាស្រូវពុករលួយនយោបាយពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ស្និទ្ធស្នាលម្នាក់របស់ លោកស្រី។
សភាពេញអង្គនៃរដ្ឋសភាកូរ៉េខាងត្បូង បានបោះឆ្នោតយល់ព្រមឱ្យលោកស្រី ផាក ចុះចេញពីមុខតំណែងក្នុងសំឡេង ២៣៤ នៃតំណាងរាស្ត្រសរុប ៣០០។ នេះបើយោងតាមការចេញផ្សាយមុននេះបន្តិចរបស់ទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង៕