ហុងកុង៖មនុស្សចំនួន២៩ដែលបច្ចុប្បន្នជាបុគ្គលិក និងជាអតីតបុគ្គលិកនៃស្ថាប័នហិរញ្ញវត្ថុចំនួន ៥ ក្នុងនោះមានទាំងធនាគារចំនួន៤ផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមការសង្ស័យថាប្រព្រឹត្តអំពើសូកប៉ាន់ ទាក់ទងនឹងការទម្លាយព័ត៌មានរបស់អតិថិជន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីពី កាលពីថ្ងៃម្សិលមិញ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយបានឲ្យដឹងថា បុគ្គលិកធនាគារនេះត្រូវបានចាប់ខ្លួនពីបទសូកប៉ាន់ថ្នាក់លើដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។សេចក្ដីប្រកាសនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន DBS Group Holdings បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនសហការជាមួយអាជ្ញាធរហុងកុងជុំវិញការលេចធ្លាយព័ត៌មានសម្ងាត់របស់អតិថិជន។
ទោះបីយ៉ាងមនុស្សដែលត្រូវបានចាប់ខ្លួនទាំងអស់ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ ប៉ុន្តែការស៊ើបអង្កេតកំពុងតែដំណើរការបន្ត ដោយស្ថាប័នហិរញ្ញវត្ថុទាំងអស់ បានយល់ព្រមសហការជាមួយស្ថាប័នប្រឆាំងអំពើពុករលួយ៕