ផ្ទុះគ្រាប់បែកក្នុងរង្គសាលមួយនៅកូឡុំប៊ីបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់
កូឡុំប៊ី៖អាជ្ញាធរកូឡុំប៊ីនិយាយថា មនុស្ស២នាក់បានស្លាប់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ក្រោយបុរស២នាក់បានជិះម៉ូតូបានបោះគ្រាប់បែកចូលទៅក្នុងរង្គសាលមួយកន្លែងនៅក្នុងទីក្រុង Tumaco ស្ថិតនៅភាគនិរតីនៃប្រទេសកូឡុំប៊ីកាលពីយប់មិញ។
ក្រុមមន្ត្រីបាននិយាយថា ជនរងគ្រោះចំនួន២៣នាក់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្បែរនោះ ហើយជនសង្ស័យចំនួន២នាក់នោះអាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ខណៈអាជ្ញាធរបានចេញសេចក្ដីតាមចាប់ខ្លួនជនសង្ស័យទាំងនេះ។
យោងតាមការិយាល័យការពារសាធារណរដ្ឋបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះមានករណីឃាតកម្មចំនួន១៣៥ករណីហើយដែលបានកើតឡើងទាំងនៅទីជនបទនិងតំបន់ក្រុងនៅក្នុងទីក្រុងទូម៉ាកូនេះ៕