អាឡឺម៉ង់៖យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះឲ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងបើកសំរុកបុកចូលហ្វូងមនុស្ស ដែលកំពុងតែដើរទិញឥវ៉ាន់ Christmas នៅផ្សារមួយកន្លែងក្នុងទីក្រុង Berlin ប្រទេសអាឡឺម៉ង់ បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងជាង៥០នាក់រងរបួស។
ក្រោយបង្កគ្រោះថ្នាក់សម្លាប់មនុស្សជាច្រើន តៃកុងរថយន្តនោះត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅកាន់កន្លែងសួរចម្លើយ។ ទន្ទឹមនោះកំលាំងប៉ូលិសបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដើម្បីប្រកាសឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះកុំទាន់ចេញធ្វើដំណើរទៅណាមកណា ហើយពេលនេះក្រុមកម្លាំងជំនាញកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។
ជាមួយគ្នានេះក្រោយកើតមានការវាយប្រហារនេះក្រុមភេរវក ISIS បានចេញមុខប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយរឿងនេះ៕