មូស្គូ៖ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនាល្ងាចថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៣៣នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពីពួកគេទាំងនេះបានលាយសាប៊ូដុះខ្លួនជាមួយនឹងស្រាមានម៉ាកសញ្ញា «Boyarishnik» នៅឯទីក្រុងអៀគុត (Irkutsk) ស្ថិតនៅភាគខាងកើតនៃតំបន់ស៊ីបេរី។
អាជ្ញាធរនិយាយថា ជុំវិញបញ្ហានេះដែរក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា មនុស្ស៣៣នាក់ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ដោយសារពុលស្រា ខណៈមនុស្សជាង៥៤នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯការស៊ើបអង្កេតកំពុងតែធ្វើឡើង។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាពុលស្រា និងស៊ើបអង្កេតករណីនៃការលាយស្រា ជាមួយសារធាតុខុសបច្ចេកទេសខាងលើ៕