ប៉ូលិសតួកគីចាប់ខ្លួនសមាជិកក្រុមគ្រួសារឃាតករដែលបាញ់សម្លាប់ទូតរុស្ស៊ី
អង់ការ៉ា៖ប៉ូលិសតួកគីបានចាប់ខ្លួនឪពុកម្តាយ និងបងប្អូនឃាតករ ដែលបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី កាលពីព្រឹកមិញ ។ ប្រតិបត្តិការចាប់ខ្លួនក្រុមគ្រួសារឃាតករនេះ មានចំនួន៦នាក់ នៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេត ជុំវិញករណីឃាតកម្មលើ លោក Andrey Karlov។
លោក Karlov ត្រូវបានខ្មាន់កាំភ្លើងជាមន្ត្រីប៉ូលិសតួកគីម្នាក់បាញ់សម្លាប់នៅល្ងាចថ្ងៃចន្ទ អំឡុងពេលលោកកំពុងថ្លែងសុន្ទរកថា នៅឯពិធីតាំងពិព័រណ៍រូបថតមួយកន្លែងក្នុងទីក្រុងអង់ការ៉ា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគី ដែលចេញផ្សាយបន្តនៅមុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦៕