​កូកាអ៊ីនតម្លៃ​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​ប៉ូលិស​អូស្ត្រាលី​រឹបអូស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

អូស្ត្រាលី​៖​ប៉ូលិស​អូស្ត្រាលី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សម្បុក​កូកាអ៊ីន​ដ៏​ធំ​មួយ​ត្រូវបាន​វាយឆ្មក់​នៅក្នុង​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​ប្រទេស​តា​ហ៊ី​ទី​ដោយ​ក្នុងនោះ​កូកាអ៊ីន​ទម្ងន់​១.១​តោន​ស្មើនឹង​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ត្រូវ​រឹបអូស​បាន​។​
​ជំនួយការ​ស្នងការ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​លោក Chris Sheehan បាន​និយាយថា “​ទំហំ​នៃ​ការ​រឹបអូស​បាន​នេះ​គឺ​បានធ្វើ​ឲ្យ​វា​ក្លាយទៅជា​កូកាអ៊ីន​ក្នុង​ទំហំ​ធំ​បំផុត​ដែល​ត្រូវ​រឹបអូស​បាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​អូស្ត្រាលី​”​។​
​តម្លៃ​តាមផ្លូវ​នៃ​កូកាអ៊ីន​ដែល​បាន​នាំ​ចេញពី​តំបន់​អាមេរិក​ខាងត្បូង​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​គឺ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​៣៦០​លាន​ដុល្លារ​អូស្ត្រាលី​ស្មើនឹង​២៦០​លាន​ដុល្លារ​អាមេរិក​។​
​គួរ​បញ្ជាក់ថា ការស៊ើបអង្កេត​បានចាប់ផ្តើម​កាលពី​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ​បន្ទាប់ពី​មាន​តម្រុយ​ពី​សាធារណជន​៕

920x920