ភ្នំពេញ៖ លោកប៉ែន សុវណ្ណ តំណាង រាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ស្អែកនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងថា លោកប៉ែន សុវណ្ណ គម្រោងនៃការវិលត្រលប់នេះ ធ្វើឡើង បន្ទាប់ពីស្ថានភាពសុខភាព របស់លោកបានធូស្រាល ពីជម្ងឺស្ទះសរសៃឈាមធ្ងន់ធ្ងរ។
លោក យឹម សុវណ្ណ ឲ្យដឹងទៀតថា ថ្លៃព្យាបាលគឺប្រមាណ ៨ម៉ឺនដុល្លារអាមេរិក ហើយសម្រាប់ថ្លៃយន្តហោះ ដឹកជញ្ជូនទាំងទៅទាំងមក ត្រូវចំណាយប្រមាណ ៤ម៉ឺនដុល្លារតែ ជំនួយសប្បុរសជនបានតែ ២ម៉ឺនដុល្លារ និងរដ្ឋសភាជួយតែ ២ម៉ឺនដុល្លារ។
គួររម្លឹកថា កាលពីម៉ោង ១រំលងអាធ្រាតឈានចូលដល់ថ្ងៃ១៩ ខែមករា លោក ប៉ែន សុវណ្ណ ត្រូវបានដឹកជញ្ជូនតាមជើង ហោះហើរពិសេសមួយ ទៅកាន់ប្រទេសសិង្ហបុរី ដោយសារ ជម្ងឺស្ទះសរសៃឈាម៕ ម រ