ចោរលួច​ម៉ូតូ​ឆ្លងដែន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ចូល​តាម​ច្រក​ចាំ​យាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

ខេត្តកោះកុង​៖​នៅវេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២០ ខែមករា​នេះ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណដែល​ចោរ​ថ្លើមធំ​ម្នាក់​លួច​ម៉ូតូ​ពី​ប្រទេស​ថៃ ហើយ​ជិះ​ចូលមក​ដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ចាំ​យាម ហើយ​ព្យាយាម​បើក​លឿន​ដូច​ព្យុះ​ជ្រុល​ទៅបុក​ឡាន​សេ​រ៉ែ​ន របស់​ប៉ូលីស​ស្រុក​កោះកុង ដាច់​គូថ​ទៀត ។ ហេតុការណ៍​នោះ​កើតឡើង​ក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។​
​បើតាម​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ខែម បុល ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ច្រេះ ស្រុ​កំពង់ត្រឡាច ខេត្ត​កំពង​ឆ្នាំង មានមុខ​កម្មករ​ទូក នៅ​ប្រទេស​ថៃ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ទៀត​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​ចោរលួច​ម៉ូតូ​ពី​ប្រទេស​ថៃ​ហើយ បើក​បុក​ដាច់​ច្រវាក់​ប៉ា​រាស ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ឆ្ពោះទៅ​ភ្នំពេញ​នោះ​សមត្ថកិច្ច ស្រុក​កោះកុង បានដាក់​កម្លាំង​ស្ទាក់ តែ​ជនសង្ស័យ​ពេល​ឃើញ​សមត្ថកិច្ច​ឃាត់ មិនបាន​បង្អង់​លឿន​ទេ ហើយ​បើក​បុក​រថយន្ត​សេ​រ៉ែ​ន ដាច់​គូថ​ថែមទៀត​។​
​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ចោរ​ថ្លើមធំ​ម្នាក់នេះ ហើយ​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​តាំ​ច្បាប់​៕

3d48ba65639e233f6947e3c80d1e5784-Copy