ចាប់​ iPhone គេចពន្ធ​រាប់រយ​គ្រឿង​ដឹក​តាម​ទូកចូល​ពី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​ទូរស័ព្ទ iPhone គេចពន្ធ​ចំនួន​១៣​កេស និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​គយ​ចល័ត និង​គយ​មូលដ្ឋាន​ឆ្មក់​ចាប់បាន កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍ (​ផែ​ឡើង​ទំនិញ​ទំនប់រលក​) ក្រុងព្រះសីហនុ នៅលើ​ទូក​ដឹកទំនិញ (​សា​ឡង់​) ពី​ប្រទេស​ថៃ​។​
សមត្ថកិច្ច​អោយដឹងថា សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន iPhone 7 Plus (128GB) ពណ៌​ខ្មៅ​ចំនួន​១០០​គ្រឿង​, iPhone 6 Plus (16GB) ចំនួន​៨០​គ្រឿង​, iPhone 6 (16GB) ចំនួន​១០​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត​។ មន្ត្រី​គយ​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ទាំងអស់នេះ​ត្រូវបាន​បញ្ជូនទៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

8-133-382-571-71