អគ្គិភ័យ​ឆេះ​ផ្សារកណ្តាល​បំផ្លាញ និង​ប៉ះពាល់​តូច​លក់ដូរ​១៤​តូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​អគ្គិភ័យ​ឆាបឆេះ​ផ្សារកណ្តាល ស្ថិតនៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ បាន​បំផ្លាញ​តូប​លក់ដូរ​ចំនួន​១៤​តូប ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង និង​៣​តូប​ទៀត​ត្រូវ​ភ្លើង​ឆេះ​រោល​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​នេះ និង​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី ។​
​នាយការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ព្រហ្ម យ៉​ត បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ ជា​ជំ​ហ៊ាន​ដំបូង សង្ស័យ​មកពី​ឆ្លង​ចរន្តអគ្គិសនី តែ​យ៉ាងណា​នោះ មន្ត្រី​ជំនាញ​នឹង​សហការ​ជាមួយ គណ​:​កម្ម​ការ​ផ្សារកណ្តាល ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​។ លោក​បន្តថា សម្រាប់​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​នេះ​វិញ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៨​គ្រឿង ស្មើនឹង​១៨​ជើង​។​
​យ៉ាងណាក៏ដោយ សម្រាប់​ទំហំ​ការខូចខាត គិត​ជា​ទឹកប្រាក់​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​ភាគច្រើន​តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ គឺ​តូប​ផាត់មុខ និង​អ៊ុតសក់​៕

fn-2017-01-23-07-07-47-1fn-2017-01-23-07-07-47-0fn-2017-01-23-04-58-52-2fn-2017-01-23-04-58-52-1fn-2017-01-23-04-58-52-0fn-2017-01-23-04-42-32-3