ចិនសង់ផ្លូវអាកាសសម្រាប់អ្នកជិះកង់វែងជាងគេបំផុតលើលោក
ប៉េកាំង៖រដ្ឋាភិបាលចិនបានសម្រេចបង្កើតផ្លូវអាកាសសម្រាប់អ្នកជិះកង់ដែលមានប្រវែងវែងជាងគេមួយលើពិភពលោកដើម្បីដោះស្រាយបញ្ហាការកើនឡើងឥតឈប់ឈរនៃការប្រើប្រាស់យានយន្តនៅលើដងផ្លូវ។
ផ្លូវនេះត្រូវបានសាងសង់ឡើងក្នុងទីក្រុង Xiamen ខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ដែលមានប្រវែង៧,៦ គីឡូម៉ែត្រ និងបានក្លាយជាផ្លូវអាកាសសម្រាប់អ្នកជិះកង់វែងជាងគេបំផុតនៅលើពិភពលោក។
តាមរយៈផ្លូវថ្មីនេះ រដ្ឋាភិបាលចិនសង្ឃឹមយ៉ាងមុតមាំថា វានឹងអាចជួយលើកទឹកចិត្តប្រជានជនចិនឲ្យស្រលាញ់ការជិះកង់ និងឈានទៅរកការកាត់បន្ថយកំណើននៃយានយន្ត និងការកកស្ទះលើដងផ្លូវបានមួយផ្នែកផងដែរ៕