រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងពិភាក្សាបញ្ចុះតម្លៃទឹកនៅថ្ងៃនេះ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាបញ្ចុះតម្លៃទឹកនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ២០១៥ នេះ។
កិច្ចពិភាក្សានេះ មានការចូលរួមពីម្ចាស់ភាគហ៊ុនរដ្ឋាករទឹកទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយតម្លៃទឹក ជូនកម្មករ និយោជិត និងសិស្ស និស្សិត ដែលស្នាក់នៅបន្ទប់ជួល។ នេះបើតាមការថ្លែងឲ្យដឹងពីលោកស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។
គួរបញ្ជាក់ថា គម្រោងពិភាក្សាបញ្ចុះតម្លៃទឹកនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ចុះតម្លៃអគ្គសនីពីសំណាក់អគ្គិសនី កម្ពុជា ជូនកម្មករ កម្មការិនី ដែលស្នាក់នៅតាមបន្ទប់ជួលក្នុងរាជធានីភ្នំពេញ៕