ខេត្តកំពង់ចាម ៖ អ្នកដំណើរចំនួន១៣នាក់រងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរបង្ករដោយរថយន្តសាំយ៉ុង២គ្រឿងព្រលះគ្នាក្នុងពេលបើកឆ្លងផ្លូវ។
ប៉ូលិសបានអោយដឹងថានៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០វេលាម៉ោង ១៧លើផ្លូវជាតិលេខ ៦ចំណុចផ្លូវបំបែកខាងកើតភូមិផ្អាវឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងរថយន្តដោយរថយន្ត១គ្រឿងម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2z 1200 បើកបរដោយឈ្មោះនូ មុឺយ ភេទប្រុសអាយុ ៧១ឆ្នាំមានទីលំនៅភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបានបុករថយន្ត១គ្រឿងទៀតម៉ាក់សាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2J0 580 (អ្នកបើកបររត់បាត់) បានបើកឆ្លងថ្នល់ពីលិចទៅកើត។
លោកអធិការបានបន្តថា ករណីនេះបណ្ដាលឲ្យរបួសមនុស្សចំនួន១៣នាក់ធ្ងន់ ៥នាក់ ស្រាល៨នាក់ (ស្រី៩នាក់ ប្រុស ៤នាក់)គឺ ១៖ ឈ្មោះ នូ មុឺយ ភេទប្រុស អាយុ៧១ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ភ្នំពេញជាអ្នកបើករថយន្ត របួសធ្ងន់ ២៖ ឈ្មោះ យស់ គឹមសៀង ភេទស្រីអាយុ៦៥ឆ្នាំ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ភ្នំពេញ( ស្រាល)៣ ឈ្មោះ សន មករា ភេទស្រីអាយុ៣០ឆ្នាំ នៅភូមិជាមួយគ្នា ធ្ងន់៤៖ ឈ្មោះ ម៉ែន គឹមចេង ភេទស្រីអាយុ៦៥ឆ្នាំ នៅភូមិជាមួយគ្នា(ស្រាល) ៥៖ ឈ្មោះ ស្លា ថូ ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិជាមួយគ្នា ធ្ងន់ ៦ឈ្មោះ យក់ សាខន ភេទស្រី អាយុ៧៨ឆ្នាំ នៅភូមិជាមួយគ្នា ធ្ងន់ ៧៖ ឈ្មោះ សឿង ញិប ភេទស្រីអាយុ៦៨ឆ្នាំ នៅភូមិជាមួយគ្នាធ្ងន់, ៨ ៖ ឈ្មោះ សុិន ផៃ ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិជាមួយគ្នា(ស្រាល)៩ឈ្មោះសៅ ថុន ភេទប្រុសអាយុ៧០ឆ្នាំ នៅភូមិជាមួយគ្នា(ស្រាល)១០.ឈ្មោះស៊ិប វណ្ណនីភេទ ស្រីអាយុ៦៧ឆ្នាំ (ស្រាល)១១.តាំង អេងជី ភេទស្រីអាយុ១៨ឆ្នាំនៅភូមិស្រីរងិត ឃុំចំការក្រោមស្រុកស្ទោង ខេត្តកំពង់ធំ( ស្រាល) ១២.តាំង ហិបភេទ ស្រីអាយុ៣៩នៅភូមិ ជាមួយគ្នា( ស្រាល)១៣ឈ្មោះញ៉េត វុនភេទ ប្រុសអាយុ៤១ឆ្នាំ នៅភូមិជាមួយគ្នា( ស្រាល)។ ប៉ូលិលបានបញ្ជាក់ថាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរនេះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿងត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយដម្បីបំពេញសំណុំឯកសារតាមនីតិវិធី៕