កម្ពុជា​រក្សា​ជំហរ​កណ្ដាល​ក្នុង​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

កម្ពុជា​-អា​ស៊ា​ន៖​កម្ពុជា​នៅតែ​រក្សា​ជំហ​ចង់ឃើញ​ចិន និង​ប្រទេស​ក្នុង​តំបន់​អា ស៊ាន រក្សា​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ទាក់ទិន​នឹង​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ហោ ណាំហុង បានបញ្ជាក់​បែបនេះ​នៅក្នុង​ជំនួប​រវាង លោក Xu Bu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​នៅ​ទីក្រុង​ទី​ហ្សា​កាតា នា​ព្រឹក​ថ្ងៃ អង្គារ ទី​២១ កក្កដា នេះ​។​

​យោងតាម RFI បាន​រាយការណ៍​នៅថ្ងៃនេះ​ថា បើកាលណា​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ភាគី​ទាំងពីរ នោះ​នឹង​ហុច​ផល​ល្អ​ទៅដល់​តំបន់​អាស៊ីអាគ្នេយ៍​ដែល​អាច​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​យូរអង្វែង​។ សម្រាប់​កម្ពុជា​បានឃើញ​ថា​ប្រសិន​ភាគី​ទាំងពីរ​មាន​ជម្លោះ​ជាមួយគ្នា​ផល អាក្រក់​ដែល​ទទួលបាន​គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​នឹងមាន​ភាពរ​អាក់រ​អួល​។​
​ដូច្នេះ ក្នុងនាម​ជា​ប្រទេស​ជា​អាស៊ាន​មួយ​ដែរ​គឺ​កម្ពុជា​ចង់​ឲ្យ​ភាគី​ចិន និង ប្រទេស​ក្នុង​អាស៊ាន សម្របសម្រួល​គ្នា ធ្វើយ៉ាងណា​ដោះស្រាយ​បរិយាកាស​នៃ​ជម្លោះ​ស្ថិតនៅក្នុង​ការចរចា​ដោយ សន្តិវិធី​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចែម វី​ឌ្យ៉ា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស កម្ពុជា ទទួលបន្ទុក​កិច្ចការ អាស៊ាន ។ ចំពោះ​ទំហំ​សេដ្ឋកិច្ច​ចិន​និង​អាស៊ាន​មានការ​កើនឡើង​ចន្លោះ​ពី​៥០​ពាន់ លាន​ទៅ​១០០​ពាន់​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា ចិន​កំពុងមាន​វិវាទ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស ហ្វីលីពីន និង​វៀតណាម ជាដើម ដោយ​ភាគី​ទាំងសង់ខាង​សុទ្ធតែ​បាន​អះអាង​ជា​ម្ចាស់​កម្ម​សិទ្ធ​ដែនទឹក​រៀង ៗ​ខ្លួន​។​

​ដោយឡែក​កម្ពុជា​បាន​អះអាង​ដោយ​ខ្លួនឯង​ថា នយោបាយ​ការបរទេស​កម្ពុជា​វិញ​មិនដែល​មានការ​រើសអើង​ជាមួយ​ប្រទេស​ណាមួយ នោះទេ​ក្នុង​ពិភពលោក ហើយ​ជាពិសេស​នោះ​ទំនាក់ទំនង​កា​ទូត​ជាមួយ​ប្រទេស​មហាអំណាច អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស​ជាដើម​។​

RFI បន្ថែមទៀតថា ទោះជា​នាពេល​បច្ចុប្បន្ននេះ គេ​កំពុង​សម្លឹង​មើលឃើញ​ក​ម្ពុ​ជា​និង​ចិន​កំពុងមាន​ទំនាក់ទំនង​ជិត ស្និទ្ធ​ក៏ដោយ​គឺ​រូបភាព​នេះ មិនមែន​មានន័យថា​ក​ម្ពុ​ជា​បោះបង់ចោល​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច ដទៃ ស្រ​វ៉ា​ចាប់​តែ​ចិន​ម្ខាង​នោះទេ​។ ដោយឡែក​ចំពោះ​ជំនួប​រវាង​ប្រមុខ​កា​ទូត​និង​លោក Xu Bu នៅ​ព្រឹក​នេះ​គឺ​ចិន​បាន​អរគុណ​កម្ពុជា​ដែល​បាន​បន្ត​ការគាំទ្រ​ខ្លួន​នៅ លើ​ឆាក​អន្តរជាតិ​៕
oiuoo

ទីប្រជុំ​កោះ​Paracel និង​Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង​