ប្រសិនបើអ្នកកំពុងតែមានគម្រោងធ្វើការវះកាត់កែសុដន់អ្នកត្រូវដឹងថា៖ការកែសុដន់មិនអាចការពារការយារធ្លាក់នៃសុដន់បាននោះទេ ដូច្នេះអ្នកត្រូវការវះកាត់ដើម្បីលើកសុដន់ឡើងបន្ថែមទៀត។
ការកែសុដន់មិនអាចធានាបានថា វានឹងមានរយៈពេលយូរបានពេញមួយជីវិតឡើយ ព្រោះវាអាចនឹងបែក។ ស្ត្រីជាង ២០ ភាគរយ បានវះកាត់យកការកែសុដន់ចេញ នៅក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំ។ សុដន់ដែលបានកែហើយ អាចនឹងមានការផ្លាស់ប្តូរ ក្រោយការវះកាត់ និងកត្តាមួយចំនួន ដូចជា ការឡើងទម្ងន់ ឬស្រកទម្ងន់ ជាដើម ដែលតម្រូវឲ្យត្រូវធ្វើការវះកាត់បន្ថែមទៀត។ ការពិនិត្យសុដន់ អាចនឹងមានភាពស្មុគស្មាញច្រើន។ ដូច្នោះអ្នកអាចនឹងត្រូវការថត MRI ជារៀងរាល់ពីរឆ្នាំម្ដង បើអ្នកកែសុដន់ដោយប្រើស៊ីលីកូន ហើយត្រូវចាប់ផ្ដើមក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការវះកាត់។ ការកែសុដន់ អាចប៉ះពាល់ដល់ការបំបៅដោះកូន។ បន្ទាប់ពីកែសុដន់រួច អ្នកត្រូវធ្វើការវះកាត់ ដើម្បីលើកសុដន់ឡើង ឬវះកាត់បន្ថែមផ្សេងទៀត ដើម្បីជួយឲ្យសុដន់មានសោភ័ណភាពល្អ ហើយត្រូវការវះកាត់ម្ដងទៀត ដើម្បីដកយកការកែសុដន់នោះចេញ៕