អាហារ​មាន​ជាតិ​វីតាមីន C ល្អ​សម្រាប់​អ្នក​លើសឈាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2015 ក+ ក-

ការខ្វះ​ជាតិ​វីតាមីន C អាចធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន ។ តាម​ការពិត វីតាមីន C នៅក្នុង​ផ្លែឈើ និង​បន្លែ​គឺជា​ថ្នាំ​បង្ការ​សំរាប់​ប្រឆាំង​សម្ពាធ​ឈាម​ខ្ពស់​ដ៏​មាន ប្រសិទ្ធភាព​បំផុត ។ នេះ​បើតាម​ការអះអាង​របស់​អ្នកឯកទេស​ជំងឺ​លើ​សម្ពាធ​ឈាម Dr. Christopher J. Bulpitt នៅ​មន្ទីរពេទ្យ Hammersmith នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ គាត់​បានលើកឡើង​នូវ​ភស្តុតាង​មួយចំនួន ដើម្បី​បង្ហាញថា សម្ពាធ​ឈាម​ខ្ពស់ និង​ការស្លាប់​ដោយសារ​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល គឺមាន​កំនើន​ខ្ពស់បំផុត​ក្នុងចំណោម​ប្រជាជន​ដែល​ទទួលទាន អាហារ​មាន​វីតាមីន C តិច ។​
​ចំណែក អ្នកស្រាវជ្រាវ Paul F. Jacques នៅឯ​នាយកដ្ឋាន​នៃ​មជ្ឍមណ្ឌល​ស្រាវជ្រាវ​ចំណីអាហារ​កសិកម្ម​រប​ស់មនុស្ស នៅ​សាកលវិទ្យាល័យ Tufts យល់ស្រប​ថា ការទទួល​ទាន​អាហារ​ដែល​មិនសូវ​សំបូរ​វីតាមីន C ប្រហែលជា​នឹង​ទៅជា​មានការ​លើ​សម្ពាធ​ឈាម ។ តាម​ការសិក្សា​មួយទៀត គាត់​បាន​រកឃើញថា មនុស្ស​ចាស់ៗ​ដែល​បរិភោគ​ក្រូច​មួយ​ផ្លែ​ដែលមាន​ជាតិ​វីតាមីន C ក្នុង​មួយថ្ងៃ អាច​នឹងមាន​ឪ​កាស​ពីរដង​ក្នុងការ​វិវត្តន៍​ទៅជា​លើស​សម្ពាធ​ឈាម បើ​ប្រៀប ធៀប​នឹង​អ្នក​ដែល​បរិភោគ​ក្រូច​នេះ​បួន​ដង​ទៅវិញ ។ សម្ពាធ Systole(​សម្ពាធ​ឈាម​ខាងលើ​) គឺមាន ១១ ខ្ពស់ និង Diastole(​សម្ពាធ​ឈាម​ខាងក្រោម​) ៦ ខ្ពស់​ក្នុងចំណោម​មនុស្ស​បរិភោគ​អាហារ​មាន​វីតាមីន C តិចតួច​។​
​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត Dr. Jacques បានធ្វើការ​សន្និដ្ឋានថា កំរិត​វិ​តា​មីន C ក្នុង​ឈាម​ទាប ធ្វើអោយ​សម្ពាធ Systole កើនឡើង​ប្រហែលជា ១៦ ភាគរយ និង Diastole ៩​ភាគរយ ។​
​លោក Dr. Jacques បាន​និយាយថា “​ការមិន​បរិភោគ​អាហារ​មាន​វិ​តា​មីន C គ្រប់គ្រាន់​នោះ​គឺ​វា​អាចមាន​អ្វីមួយ​ដែល​ទាក់ទង​នឹង​ការកើនឡើង​សម្ពាធ ឈាម​” ។ ដូច្នេះ ប្រសិនបើ​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់ ចូរ​ប្រាកដថា​អ្នក​ត្រូវ​បរិភោគ​អាហារ​ដែលមាន​វីតាមីន C ដូចជា​ក្រូច​អោយបាន​មួយ​ផ្លៃ​ក្នុង​មួយថ្ងៃ ។ យើង​ក៏​នៅមាន​អំណះអំណាង​មួយ​ដែលថា ការបរិភោគ​អាហារ​ដែលមាន​វីតាមីន C ច្រើនពេក ដើម្បី​ជំនួស​នូវ​ការខ្វះ​វីតាមីន C វា​អាចធ្វើអោយ​សម្ពាធ​ឈាមមាន​ការថយចុះ​ដែរ ។ លោក Dr. Jacques បញ្ជាក់ថា សមា​ធាតុ​នៅក្នុង​ផ្លៃ​ឈើ និង​បន្លែ​ក្រៅពី​វីតាមីន​C ក៏​វា​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ដែរ​៕

sk2