ផ្លែឈើរី គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុ Flavonoids និង Carotenoids ហើយសារធាតុទាំងនេះមានប្រសិទ្ធភាពបំផុតក្នុងការពង្រឹងដល់សមត្ថភាព របស់ខួរក្បាល, ពង្រឹងដល់ការចងចាំ និងអោយវាមានភាពសកម្ម។
លើសពីនេះទៅទៀត សារធាតុនេះក៏ទៅកាត់បន្ថយសកម្មភាពរបស់រ៉ាឌីកាលសេរីផងដែរ។ អ្នកដែលខ្លាចមានបញ្ហាស្រុញខួរក្បាល និងសមត្ថភាពនៃការចងចាំតិចពេលចាស់ ចូរចាប់ផ្តើមញ៉ាំផ្លែឈើរីទៅ។ ពេលនោះអ្នកនៅតែអាចរក្សាបាននូវភាពវ័យឆ្លាតបានដដែលទោះបីជា ស្ថិតក្នុងអាយុ ៩០ឆ្នាំហើយក៏ដោយ។
អង់ទីអុកស៊ីដង់របស់ ផ្លែឈើរីក៏ទៅការពារប្រព័ន្ធសរសៃប្រសាទពីជំងឺដែលទាក់ទងនឹងការ ចាស់ទៅតាមអាយុដែរ។ ដូច្នេះហើយ ផ្លែឈើមួយនេះមានប្រយោជន៍ក្នុងការព្យាបាលជំងឺសរសៃប្រសាទដូចជាជំងឺ Alzheimer’s Disease, Parkinson’s Disease, ការបាក់ទឹកចិត្ត, មិនសប្បាយចិត្ត, ថប់អារម្មណ៍ និងស្ត្រេសរ៉ាំរ៉ៃ៕