ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធានៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2024 ក+ ក-


(ខេត្តកំពង់ស្ពឺ)៖នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រ ជំនាន់ទី៦, កម្រិតបឋមបច្ចេកទេស ជំនាន់ទី១៣, សេនាធិការបច្ចេកទេស ជំនាន់ទី១៤, បើកបរ ជួសជុលរថយន្ត ជំនាន់ទី១៩, ប្រើប្រាស់ជួសជុលគ្រឿងបំពាក់ធុនធ្ងន់ និងបើកបររថយន្តគ្រប់ប្រភេទ ជំនាន់ទី១ និងបើកវគ្គ កម្រិតបរិញ្ញាបត្រ ជំនាន់ទី៧, ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី៤, បច្ចេកទេសបឋម ជំនាន់ទី១៤-១៥, សេនាធិការបច្ចេកទេសជំនាន់ទី១៥, បើកបរជួសជុលរថយន្ត ជំនាន់ទី២០, គរុកោសល្យយោធាចារ្យ ជំនាន់ទី៣ និងជំនាញយោធាថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន (ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4cqm0C2vObg